សន្តិសុខ

មន្ត្រីយោធាម្នាក់ជិះម៉ូតូបុករបងថ្មផ្ទះគេដួលបោកក្បាលស្លាប់ភ្លាម

ភ្នំពេញ៖បុរសជាយោធាការពារព្រំដែនម្នាក់បានជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុករបងថ្មផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមទាំងកណ្តាលយប់។គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅផ្លូវបេតុងក្នុងភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅកាលពីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២។មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ វុធ សក្ដា អាយុ២១ឆ្នាំ ជាយោធាការពារព្រំដែនស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ជនរងគ្រោះជិះម៉ូតូមម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ 1HL-9787 ។ឪពុកជនរងគ្រោះបានឱ្យដឹងថា កូនប្រុសរបស់គាត់បានសុំច្បាប់មកលេងផ្ទះទើបតែបាន២ថ្ងៃ។នៅយប់កើតហេតុកូនគាត់បានជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិតែអកុសលបែជាជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯបណ្ដាលឱ្យស្លាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *