ព័ត៌មានសង្គម

​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​បើក​កិច្ចប្រជុំ​ការអនុម័ត​លើ​របៀបវារៈ​ចំនួន​៥

ព្រះវិហារ​៖​ក្រុមប្រឹក្សា​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១០​អាណត្តិ​ទី​៣​របស់ខ្លួន​ក្រោម​អធិបតីភាព​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​,​លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​។​ក្នុងនោះ​មានការ​ចូលរួម​ពី​មន្ត្រីក្រោមឱវាទ​ខេត្ត​ទាំងអស់​។​

​កិច្ចប្រជុំ​មានការ​អនុម័ត​លើ​របៀបវារៈ​ចំនួន​៥​រួមមាន​ពិនិត្យ​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៩​របស់​ក្រុមប្រឹក្សា​ខេត្ត​។​ពិនិត្យ​អនុម័ត​សេចក្តីព្រាង​របាយការណ៍​ប្រចាំខែ កុម្ភៈ ឆ្នាំ ២០២០ និង​របាយការណ៍​ប្រចាំឆ្នាំ​២០១៩​របស់​រដ្ឋបាលខេត្ត​។​

ពិនិត្យ​អនុម័ត​សេចក្តី​,​ប្រតិទិន​ការងារ​កសាង​ផែនការ​អភិវឌ្ឍ​ខេត្ត​,​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​គោលការណ៍​ណែនាំ​ផ្នែក​គោលនយោបាយ​សម្រាប់​រៀប​ចំ​កសាង​ផែនការ​អភិវឌ្ឍ​ខេត្ត​រយៈពេល​៥​ឆ្នាំ​២០២០​និង​២០២៤​និង​កម្មវិធី​វិនិយោគ​បី​រំកិល​។​

​ក្នុងនោះ​ក៏​ត្រៀម​រៀបចំ​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​បន្តការងារ​ឆ្នាំ​២០២០​របស់​រដ្ឋបាល​ខេត្តព្រះវិហា​រ​ផងដែរ​។​លើសពីនេះ​លោក​ប្រធាន​ស្នើសុំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចុះ​ដោះ​ស្រា​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​និង​ទន់ភ្លន់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ក្នុងនោះ​បញ្ហាសំខាន់ៗ​ដូចជា​បញ្ហាដីធ្លី​,​បញ្ហា​សំរាម​,​បញ្ហា​ទឹកស្អាត​,​ក៏​ដូច​បញ្ហា​នានា​។

​លោក​ប្រធាន​ក្រុមប្រឹក្សា​មានប្រសាសន៍​លើ​ការងារ​ប្រតិភូកម្ម​អំណាច​តួនាទី​និង​ធនធាន​ដែល​ផ្ទេរ​មក​ថ្នាក់ក្រោម​ជាតិ ត្រូវ​ប្រើប្រាស់​ប្រកបដោយ​តម្លាភាព យុត្តិធម៌ និង​ប្រសិទ្ធភាព​ខ្ពស់​៕សៅ​វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *