ព័ត៌មានសង្គម សេដ្ឋកិច្ច

​បញ្ជូន​គ្រឿងចក្រ​និង​អ្នកបច្ចេកទេស​ទៅដល់​ទីតាំង​ស្ពាន​ស្ទឹង​ស្តៅ​ដែល​ភ្លើង​ឆេះ​ហើយ​

ព្រះវិហារ​៖ លោក សំ លាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ថា​មន្ទីរ​បាន​បញ្ជូន​គ្រឿងចក្រ​និង​អ្នកបច្ចេកទេស​ទៅដល់​ទីតាំង​ស្ពាន​ស្ទឹង​ស្តៅ ដែល​ឆេះ​ដោយសារ​ភ្លើងព្រៃ នៅក្នុង​ស្រុក​សង្គម​ថ្មី​ហើយ​។​

​លោក​សំលាង​ទ្រី​បាន​គូសបញ្ជាក់ថា​ជា​ជំ​ហ៊ាន​ដំបូង​មុននឹង​ធ្វើការ​ស្ថាបនា​សាង​សង់ស្ពាន​ស្ទឹង​ស្តៅ​នេះ​ឡើងវិញ​ក្រុមការងារ​កំពុងតែ​មមា​រញឹក​ក្នុងការ​បោសសម្អាត បរិវេណ​នៅ​ជុំវិញ​ឱ្យបាន​ស្អាត​ល្អ​សិន ដូចជា​សម្អាត​ទីតាំង​ស្ពាន​ចាស់​ដែល​បាន​ឆេះ​និង​សម្អាត​គុម្ព​ឫស្សី​និង​ដើមឈើ​ងាប់​ផ្សេងៗ​ទៀត​ចៀសវាង​មានការ​ឆេះ​ព្រៃ​រាល​មក​ម្តងទៀត​។​

​សូមបញ្ជាក់ថា​ស្ពាន​ស្ទឹង​ស្តៅ​នេះ​ត្រូវបាន​ភ្លើងព្រៃ​រាល​មក​បណ្តាលឱ្យ​ឆាបឆេះ​ដោយ​មិន​អាចជួយ​ពន្លត់​បាន​។​ស្ពាន​នេះ​ក៏មាន​សភាព​ចាស់​ទ្រុឌទ្រោម​មិនអាច​ធ្វើចរាចរ​បានទេ​។​ដោយឡែក​អាជ្ញាធរខេត្ត​ក៏មាន​គម្រោង​រុះរើ​ស្ពាន​នេះ​ដើម្បី​សាងសង់​ស្ពានដែក​បា​ឡេ​ជំនួស​វិញ​តាម​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​អង្គ​វេទិការ​សាធារណៈ​។

ក្រោម​វត្តមាន​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​។​ប៉ុន្តែ​មិនទាន់បាន​រុះរើ​សាងសង់​ថ្មី​ផង​ជា​អកុសល​ស្ពាន​នេះ​បាន​រង​ការឆាបឆេះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​រាល​មក​។​

​ដោយឡែក កាលពីពេល​ថ្មីៗ​នេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​ជំនាញ​ចុះមក​ពិនិត្យ​ដោយផ្ទាល់​ដល់ទី​តាំង​ស្ពាន​ស្ទឹង​ស្តៅ​ដែល​រង​ការឆេះ​ដោយ​ភ្លើងព្រៃ​នេះ​។
​ក្រសួងបរិស្ថាន​នឹង​សម្របសម្រួល​ចូលរួម​គាំទ្រ​ផ្តួច​ផ្តើមកសាង​ស្ពាន​២​កន្លែង​ដែល​ត្រូវបាន​ភ្លើង​ឆេះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​ភ្នំ​ពក​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។​ស្ពានឈើ​ទាំង​២​កន្លែង​ដែល​ត្រូវបាន​ឆេះ​ក្នុង​ខែកុម្ភៈ​នេះ គឺជា​ច្រកចេញ​ចូលទៅ​ដែនជម្រកសត្វព្រៃ តំបន់ភ្នំ​ត្នោត​៕សៅ​វ៉ាន់ឌី


rsc

Leave a Reply

Your email address will not be published. Required fields are marked *