រតនគិរី៖បុរសជនជាតិដើមភាគតិចទំពួនម្នាក់បានចុះជីករកត្បូងដែលមានជម្រៅជ្រៅតែជាអកុសលរណ្តៅដីក៏បាក់សង្កត់ថប់ដង្ហើមបណ្តាលឱ្យស្លាប់មិនអាចជួយសង្គ្រោះទាន់។ហេតុការណ៍នោះបានកើតឡើងនៅចម្ការកៅស៊ូដីរដ្ឋស្ថិតក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរីកាលពីថ្ងៃទី៩ ខែតុលា។ មន្ត្រីនគរបាលស្រុកបរកែវបានឱ្យថា បុរសដែលស្លាប់ឈ្មោះ រចំ ហនអាយុ២៤ឆ្នាំជនជាតិទំពួននៅភូមិកម្មាំង ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ឡាមិញនិងនគរបាលផ្នែកពិនិត្យវិភាគរួមមានមេភូមិ និងក្រុមគ្រួសារជនរងគ្រោះ បានចុះទៅពិនិត្យសាកសពឃើញថា ជនរងគ្រោះខាងលើស្លាប់ដោយសារថប់ដង្ហើមដីបាក់សង្កត់នៅក្នុងរណ្ដៅពិតមែន។បន្ទាប់មកកម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕
Related Articles
ឃាត់ខ្លួនមនុស្ស២នាក់ជាមួយសត្វននៀលខ្យងចំនួន៥ក្បាល
កំពង់ឆ្នាំង៖សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំងសហការជាមួយប្រជាការពារបានឃាត់ខ្លួនជនសង្ស័យ២នាក់និងសត្វននៀលខ្យងចំនួន៥ក្បាលរួមជាមួយសម្ភារមានអន្ទាក់ផងខណៈដែលជនល្មើសកំពុងធ្វើសកម្មភាពទាក់ចាប់សត្វននៀល។ការឃាត់ខ្លួននៅចំណុចទួលអំពិលស្ថិតនៅក្នុងភូមិដំណាក់កំពូលសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ឆ្នាំងបានដឹងថា៖កម្លាំងនគរបាលប៉ុស្តិ៍ត្រូវប្រជាពលរដ្ឋរាយការណ៍ថាមានជនល្មើសកំពុងតែដាក់លប់វ៉ៃចាប់សត្វននាលខ្យងនៅចំណុចវាលស្រែទួលអំពិល។ពេលនោះសមត្ថកិច្ចនិងប្រជាការពារក៏បានទៅឡោមព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់រួមជាមួយសត្វននាលខ្យងចំនួន៥ ក្បាលអន្ទាក់ចំនួន២និងម៉ូតូចំនួន១គ្រឿង។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ប៉ឹន ស្នា អាយុ២៦ឆ្នាំ និងជនទី២ ឈ្មោះប៉ឹនណេត អាយុ២៤ឆ្នាំ ទាំងពីរនាក់មានទីលំនៅជាមួយគ្នាក្នុងភូមិកំពង់ផ្ចឹកឃុំអណ្ដូងស្នាយស្រុករលាប្អៀរ ។ នៅចំពោះមុខសមត្ថកិច្ចបានជនសង្ស័យទាំង ២នាក់បានសារភាពថា កន្លងមកពួកគេតែងយកលប់ ទៅដើរដាក់ចាប់សត្វននាលខ្យង និងសត្វផ្សេងៗទៀតជាច្រើនលើកមកហើយ។ ពេលចាប់បានពួកគេយកទៅលក់ឱ្យពួកអ្នកលក់សត្វព្រៃនៅភូមិអូរសណ្ដាន់ឃុំទឹកហូតស្រុករលាប្អៀរដោយក្នុងមួយក្បាលលក់បាន២ម៉ឺនរៀល។ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឱ្យមន្ត្រីជំនាញដើម្បីចាត់ការតាមនីតិវិធី៕
បើករថយន្តបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តបែនខូចខាតផ្នែកមុខស្ទើរទាំងស្រុង
កណ្តាល៖រថយន្តហាយឡែនឌ័រដែលបុរសម្នាក់បើកទាំងបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ចំពីមុខពេញទំហឹង បណ្ដាលឱ្យរថយន្តបង្កខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ១១៥កែងនឹងផ្លូវ២១B ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីរំលងអធ្រាត្រចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។ សាក្សីបានឱ្យដឹងថា៖រថយន្តម៉ាកហីយ៉ាន់ដាយដឹកខ្សាច់ធុនធំ ពាក់ផ្លាកលេខ កំពង់ចាម 3A-7871 ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៥មកឈប់ ស្តុបបម្រុងឆ្លង។ពេលនោះ ស្រាប់តែមានរថយន្ត ម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់អត់មានផ្លាកលេខបើកក្នុងល្បឿនលឿនទាំងបំពានស្តុបក្រហម ទៅបុកចំពីចំហៀងខាងមុខរថយន្តបែកដឹកខ្សាច់ពេញទំហឹង បណ្តាលឱ្យរងការខូចខាតរថយន្តទាំងសងខាង៕វិចិត្រ
រថយន្តបើកលឿនបុកម៉ូតូពីក្រោយបណ្តាលឱ្យរបួសធ្ងន់២នាក់
ភ្នំពេញ៖រថយន្តម៉ាកសាំយ៉ុងបើកក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់២នាក់ម្ចាស់រថយន្តរត់គេចខ្លួនបាត់។គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ស្ថិតនៅមុខខ្លោងទ្វារចូលបុរីវិមានភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៦អារសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាកាលពីរសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១។ សាក្សីបានឱ្យដឹងថា៖ គេបានឃើញម៉ូតូម៉ាកស្មាសរ៉េវ៉ូពាក់ផ្លាកលេភ្នំពេញ1AQ-3503 ជិះចេញពីបុរីហាយទិច តាមផ្លូវជាតិលេខ៦អារមកដល់កន្លែងកើតហេតុក៏មានរថយន្តតាក់ស៊ីម៉ាក សាំយ៉ុងបុកពីក្រោយពេញទំហឹងបណ្តាលឱ្យខាងម៉ូតូ រងរបួសធ្ងន់២នាក់ ហើយរថយន្តបានបើកទៅមុខប្រហែលជា៥ម៉ែត្រម្ចាស់រថយន្ត ឈប់អែបចិញ្ចើមផ្លូវក៏រត់គេចខ្លួនបាត់៕ដោយ៖ចំប៉ី