ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ពិធីអុំទូកនៅខេត្តបាត់ដំបងមានភ្ញៀវទេសចរជាង៦ម៉ឺននាក់មកលេងកម្សាន្ត

បាត់ដំបង៖ថ្ងៃដំបូងក្នុងឱកាសអុំទូក-បណ្តែតប្រទីប-សំពះព្រះខែនៅខេត្តបាត់ដំបងមានភ្ញៀវទេសចរជាង៦ម៉ឺននាក់មកលេងកម្សាន្តនិងអបអរសាទរក្នុងពីធីនេះ។លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលានេះថា អ្នកមកកម្សាន្ត ក្នុងពិធីអុំទូកចេញព្រះវស្សាតាមស្ទឹងសង្កែក្នុងក្រុងបាត់ដំបងនាថ្ងៃទី១ ត្រូវនឹងថ្ងៃទី៩ ខែតុលានេះភ្ញៀវទេសចរមានចំនួន ៦១.២៧៨នាក់។ក្នុងចំណោមភ្ញៀវទេសចរជាង៦ម៉ឺននាក់នោះមានភ្ញៀវទេសចរជាតិចំនួន ៦១.១៨៩ នាក់និងភ្ញៀវទេសចរអន្តរជាតិចំនួន៨៩នាក់។លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ការរៀបចំក៏ដូចជាការចូលរួមរបស់ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅក្នុងពិធីនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ និងការគាំទ្រដល់វិស័យកីឡា ។ជាមួយនោះជាការលើកស្ទួយវប្បធម៌ កេរដំណែលប្រពៃណីរបស់បុព្វបុរសខ្មែរ ព្រមទាំងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព មិត្តភាពហើយបានផ្សារភ្ជាប់ទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌នៃពលរដ្ឋខ្មែរក្នុង និងក្រៅខេត្តបានយ៉ាងល្អ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *