Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ចាប់បុរសចិនម្នាក់នាំគ្រឿងញៀនពីកម្ពុជាទៅថៃនិងរឹបអូសជាង១គីឡូក្រាម

ភ្នំពេញ៖៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានចាប់បុរសចិនម្នាក់ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ពីកម្ពុជាទៅថៃនិងរឹបអូសវត្ថុតាងជាងមួយគីឡូក្រោម។ករណីបង្ក្រាបនេះបានធ្វើឡើងនៅច្រកចេញដំណើរនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម៉ោង៦ព្រឹកថ្ងៃទី១០ ខែតុលាឆ្នាំ២០២២។សមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីគយនិងរដ្ឋាករប្រចាំការនៅនៅច្រកចេញដំណើរនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានសហការជាមួយកម្លាំងជំនាញ ក១០នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ក្រុមជំនាញបានត្រួតពិនិត្យឧបករណ៍បំពងសំឡេងនៅគោលដៅច្រកចេញដំណើរដោយឃាត់ជនសង្ស័យម្នាក់ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន និងវត្ថុតាងចាប់បានប្រភេទកេតាមីនទម្ងន់សុទ្ធ១គីឡូ២,៤២ក្រាម។បន្ទាប់មកជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងនឹងបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *