ព័ត៌មានអន្តរជាតិ

អ្នកស្រី​WanAzizah​អាច​នឹង​ឡើងជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជំនួស​លោក​មហា​ធៀ​វ​ឬ​យ៉ាងណា​?

ព័ត៌មាន​អន្តរជាតិ​៖CNA Malaysia៖​ក្រោយពី​លោក មហា​ធៀ​វ បានដាក់​ពាក្យស្នើសុំ​លាឈប់​ពី​តំណែង​នាយករដ្ឋមន្ត្រី​មក មាន​ដំណឹង​ថា​អ្នកស្រី Wan Azizah អាច​នឹង​ឡើង​ទទួលយក​តំណែង​នេះ​ជំនួស​វិញ​។​អ្នកស្រី Wan Azizah បច្ចុប្បន្ន​មានមុខ​ងារ​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់​ម៉ាឡេស៊ី​។

​អ្នកស្រី ក៏​ជា​អ្នក​ប្រកាសថា​រកឃើញ​អ្នកជំងឺ​ម្នាក់​ដែល​ចេញពី​កម្ពុជា​កន្លងទៅ​នេះដែរ​។ ការសម្រេចចិត្ត​របស់​លោក មហា​ធៀ​វ លាឈប់​ពី​តំណែង​នេះ ធ្វើឡើង​ក្រោយពី​ម៉ាឡេស៊ី ចង់​បង្កើត​ក្រុម​មួយ​ដើម្បី​ប្ដូរ​ប្រព័ន្ធ រូបមន្ដ​ដឹកនាំ​ប្រទេស​ថ្មី ដោយ​មិនមាន​គណបក្ស​របស់លោក Anwar Ibrahim ។​

​គួរ​បញ្ជាក់ថា អ្នកស្រី Wan Azizah គឺជា​ភរិយា​របស់លោក Anwar ដែលជា​មនុស្ស​មាន​ឥទ្ធិពល និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​មែនទែន​។ លោក គឺជា​អ្នកប្រកួតប្រជែង​ខ្លាំង​ជាមួយ​លោក មហា​ធៀ​វ ជាច្រើន​ឆ្នាំ​មកហើយ​៕​សហការី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *