ព័ត៌មានសង្គម អប់រំ

​គ្រោង​បញ្ជូន​មន្ត្រី​វ័យក្មេង​ឱ្យទៅ​រៀន​នៅក្រៅ​ប្រទេស​ដើម្បី​បង្កើន​សមត្ថភាព​ការងារ​

​ភ្នំពេញ​៖​ក្រសួង​ព័ត៌មាន​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​និង​បញ្ជូន​មន្ត្រី​វ័យក្មេង​ឱ្យទៅ​រៀន​នៅក្រៅ​ប្រទេស​បន្ថែមទៀត​ដើម្បី​បង្កើន​ចំណេះដឹង​និង​សម្ថ​ភាព​គ្រប់គ្រាន់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ស្រប​ពេលដែល​ប្រទេស​មាន​សន្ដិភាព​។​

​ថ្លែង​ក្នុង​ពិធី​អធិបតី​បិទ​វគ្គ​អប់រំ​ផ្សព្វផ្សាយ​ពី​សុខភាព​ស្ត្រី​ក្រោម​ប្រធានបទ​«​ការយល់ដឹង​ពី​មហារីក​មាត់ស្បូន​និង​ជំងឺ​ពុក​ឆ្អឹង​ចំពោះ​ស្ត្រី​អស់​រដូវ​»​ជូន​ដល់​មន្ត្រីរាជការ​ជា​ស្ត្រី​នៃ​ក្រសួង​ព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​លោក​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា​ការអភិវឌ្ឍ​ផ្នែក​សមត្ថភាព​និង​ធនធានមនុស្ស​គឺជា​ភារកិច្ច​ចាំបាច់​បំផុត​សម្រាប់​ស្ថាប័ន​ជាតិ​និង​ឯកជន​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បន្តថា​ព្រោះ​បើ​មាន​មន្ត្រីរាជការ​វ័យក្មេង​ដែលមាន​ចំណេះដឹង​គ្រប់គ្រាន់​ទាំង​ផ្នែក​ទ្រឹស្តី​និង​ការអនុវត្ត​ធ្វើឱ្យ​ការងារ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​លោក​បាន​បន្ថែមថា​ការបង្កើត​វគ្គ​បណ្តុះបណ្តាល​គឺ​បាន​ផ្តល់ឱកាស​ជាច្រើន​សម្រាប់​មន្ដ្រី​វ័យក្មេង​ក្នុងការ​សិក្សា​នូវ​ចំណេះដឹង​និង​បទពិសោធន៍​ដើម្បី​ជា​ចំណេះដឹង​បន្ថែម​ក្នុងការ​អភិវឌ្ឍ​និង​ការទទួលខុសត្រូវ​។​“​យើង​ត្រូវតែមាន​ការយល់ដឹង​ពី​សង្គម អំពី​ច្បាប់​។

“​ខ្ញុំ​គិតថា​កន្លងមកនេះ​ក្រសួង​យើង​មាន​រៀបចំ​សិក្ខាសាលា​ច្រើន​ទៀត​ដើម្បី​ទាំង​នារី​ទាំង​បុរស​យល់​អំពី​ការងារ​មួយចំនួន​ដែលជា​ការចាំបាច់​ក្រៅ​អំពី​មុខជំនាញ​ដែល​យើង​ធ្វើការ​ជាមួយ​ក្រសួង​គឺ​ការងារ​សង្គម​ការងារ​ច្បាប់​។​កន្លងមក​យើង​ប្រុង​នឹង​បើក​វគ្គ​ច្រើន​ដើម្បី​បើក​វគ្គ​ទី​ពីរ​បី​ទៀត​គឺ​វា​អាស៊ាន​ដើម្បី​យើង​បាន​មន្ត្រី​វ័យក្មេង​ក្រោយនេះ​ដើម្បី​បញ្ជូន​”​។​

“​ឥឡូវ​យើង​ប្រជុំ​អាស៊ាន​ច្រើន​ប្រជុំ​អន្តរជាតិ​ច្រើន​ចាត់​ឲ្យ​មន្ត្រី​ក្មេងៗ​ក្រោយនេះ​បញ្ជូនទៅ​ប្រជុំ​អាស៊ាន​ច្រើ​ប្រជុំ​អន្ដរជាតិ​ច្រើន​ចាត់​មន្ត្រី​ក្មេងៗ​ចេញមុខ​ទៅក្នុង​ពេល​ប្រជុំ​ជាមួយ​គេ​បន្ថែម​បង្កើន​ការយល់ដឹង​។​ដូច្នេះ​យើង​មានច្បាប់​អំពី​អាស៊ាន​រៀន​អំពី​បញ្ហា​ច្រើនណាស់​ដែល​យើង​អាច​ចូលរួម​”​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា​មិន​ត្រឹម​តែមាន​ការបើក​វគ្គប​ណ្តុះ​បណ្តាល​និង​ការបញ្ជូន​មន្ត្រី​វ័យក្មេង​ឱ្យចូល​រួម​ប្រជុំ​ទេ​ថែមទាំង​មាន​វគ្គ​សិក្សា​នៅក្រៅ​ប្រទេស​បន្ថែមទៀត​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​៕​វេ​ប​សាយ​ក្រសួង​ព័ត៌មាន​

rsc

Leave a Reply

Your email address will not be published. Required fields are marked *