ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

ត្រីអារ៉ាប៉ៃម៉ាប្រភពមកពីតំបន់អាម៉ាហ្សូនបានងាប់ក្នុងកសិន្ធុប្រាសាទអង្គរវត្ដដោយធម្មជាតិ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាចេញសេចក្តីប្រកាសព័ត៌មានករណីប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) ជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាម៉េរិកខាងត្បូងបានងាប់នៅក្នុងកសិន្ធុប្រាសាទអង្គរវត្ដដោយធម្មជាតិ។អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២២ក្រុមការងារសម្អាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapalma)មួយក្បាល។ត្រីនោះ ប្រវែង២,១៥ម៉ែត្រ ទទឹង០.៤០ម៉ែត្រ ដែលជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាមេរិកខាងត្បូង បានងាប់នៅក្នុងកសិន្ទុប្រាសាទអង្គរវត្ត។ ក្រុមការងារបានស្រង់យកត្រីនោះមកលើច្រាំង ជូនអ្នកជំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើង នៃកសិន្ធុប្រាសាទអង្គរវត្ត។តាមការសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ត្រីនេះងាប់ដោយធម្មជាតិព្រោះមិនមានស្លាកស្នាមរិតរួតនៃមងឬប្រការអ្វីផ្សេងឡើយ។ ត្រីងាប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួនជាអាហារហើយត្រូវបានមហាជនលួចយកព្រលែងក្នុងកសិន្ទប្រាសាទអង្គរវត្ត។ពាក់ព័ន្ធនឹងករណីនេះ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់បានចេញសេចក្តីប្រកាសណែនាំហាមឃាត់ការព្រលែងត្រីក្នុងកសិន្ទុ ដែលមិនមែនជាប្រភេទត្រីក្នុងស្រុកពីព្រោះសកម្មភាពនេះ អាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុកផងដែរ។អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *