ព័ត៌មានសង្គម សន្តិសុខ

ចាប់ប្តីប្រើអំពើហឹង្សាលើប្រពន្ធឱ្យរបួសធ្ងន់រឿងលក់ដីមិនឱ្យដឹង

ពោធិ៍សាត់៖សមត្ថកិច្ចស្រុកកណ្តៀងបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធបង្កអំពើហឹង្សាលើប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ខណៈប្រពន្ធលក់ដីមិនឱ្យប្តីដឹង។

លោកវរសេនីយ៍ទោកែ ហុងឈាង អធិការរងនគរបាលស្រុកកណ្តៀងបានឱ្យដឹងថា ករណីនោះកើតនៅភូមិនៅកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីព្រលប់ថ្ងៃទី២៣ ខែវិច្ឆិកា។ ជនសង្ស័យឈ្មោះ ស៊ី ម៉ៅអាយុ៣០ឆ្នាំប្រពន្ធឈ្មោះនឿន ចាន់ថា អាយុ៣១ឆ្នាំពួកគេនៅភូមិ ឃុំខាងលើ។មុនកើតហេតុគ្រួសារនេះបានឈ្លោះប្រកែកនិងមានសម្តីធ្ងន់ៗដាក់គ្នាទៅវិញទៅមក។ពេលនោះប្តីបានប្រើអំពើហឹង្សាវាយដុំលើប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដោយមូលហេតុកើតឡើងពីរឿងប្រពន្ធលក់ដីមិនឱ្យប្តីដឹង។ភ្លាមៗនោះកម្លាំងបានចុះអន្តរាគមន៍ឃាត់និងនាំខ្លួន ប្តីបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីអនុវត្តតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *