សន្តិសុខ

រថយន្តបុកក្មេងប្រុសជិះកង់បត់ឆ្លងផ្លូវបណ្តាលស្លាប់មួយរំពេច

ស្វាយរៀង៖រថយន្តមិនស្គាល់ម៉ាកកំពុងបើកយ៉ាងលឿនហ្វ្រាំងមិនទាន់បានបុកក្មេងប្រុសកំពុងជិះកង់បត់ឆ្លងផ្លូវពេញទំហឹងបណ្តាលស្លាប់មួយរំពេច។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួលកាលពីរសៀលថ្ងៃទី២៤ខែ វិច្ឆិកា។ មន្ត្រីនគរបាលបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់ឈ្មោះរឿន សុធារ៉ា អាយុ៨ឆ្នាំនៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ចំណែកអ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយព្រោះបន្ទាប់ពី កើតហេតុបានបើកគេចខ្លួនបាត់តែម្ដង។ពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុមានក្មេងប្រុសម្នាក់បានជិះកង់លើផ្លូវជាតិលេខ១៣ហើយបានបត់ឆ្លងផ្លូវស្រាប់តែមានរថយន្តមកបុកពេញទំហឹងបណ្តាលឱ្យក្មេងរងគ្រោះស្លាប់ភ្លាម៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *