សន្តិសុខ

ត្រៀមបញ្ជូនម្តាយនិងកូនសង្ស័យជួញដូរគ្រឿងញៀនទៅតុលាការ

កណ្តាល៖សមត្ថកិច្ចបានប្រើប្រាស់កម្លាំងជំនាញស្រាវជ្រាវឈានដល់ការចាប់ម្តាយនិងកូនសង្ស័យជួញដូរគ្រឿងញៀនជាមួយវត្ថុតាងមួយចំនួននិងត្រៀមបញ្ជូនទៅតុលាការ។លោក​វរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា កម្លាំងបានស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនម្តាយនិងកូនជាមួយវត្ថុតាងគ្រឿងញៀន។ការចាប់ខ្លួនជនសង្ស័យខាងលើស្ថិតនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្តាល។ម្តាយនិងកូនដែលចាប់ខ្លួនឈ្មោះជួន ចំរើន អាយុ៥១ឆ្នាំនិងកូនប្រុស ឈ្មោះហែម គន្ធា ហៅអាតុង អាយុ២​០ឆ្នាំទាំង២នាក់មានសារធាតុញៀនក្នុងទឹកម៉ូត។វត្ថុតាងដកហូតមាន គ្រឿងញៀនប្រភេទម៉ាកទឹកកកចំនួន២៤កញ្ចប់ទម្ងន់៨១,១១ក្រាម-ទូរសព្ទ២គ្រឿង-ម៉ូតូ២គ្រឿងនិងដាវ១។ក្រោយពីឃាត់ខ្លួននគរបាលជំនាញបានសាកសួរដើម្បីកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការចាត់កាតតាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *