ព័ត៌មានសង្គម សន្តិសុខ

ឃុំខ្លួនជនសង្ស័យប្រើគណនីហ្វេសប៊ុកគេចំនួន៣ពីបទឆបោក

ភ្នំពេញ៖អាវុធហត្ថលើផ្ទៃប្រទេសនិងភ្នំពេញសហការចាប់ជនខិលខូចម្នាក់ដែលបានប្រើគណនីហ្វេសប៊ុករបស់គេចំនួន៣ពីបទឆបោកនិងបញ្ជូនទៅតុលាការឃុំខ្លួនបណ្តោះអាន្ន។លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងជាសាធារណៈកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកាថា ជនខិលខូចបានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Vin Vin-សុខចិត្រា-និងPu Chet ដោយប្រើរូបថតរបស់យោធិននៃកងរាជអាវុធហត្ថ ដោយសរសេរអត្ថបទឆបោកស្នើសុំលុយជាសាធារណៈ។

លោកបានបន្តថា បន្ទាប់មកកម្លាំងស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខនៃអាវុធហត្ថលើផ្ទៃប្រទេសជាមួយអាវុធហត្ថភ្នំពេញបានស្រាវជ្រាវនិងចាប់ជនសង្ស័យម្នាក់ឈ្មោះលឹម សិលា ភេទប្រុស អាយុ៣៣ឆ្នាំរួចបានបញ្ជូនទៅតុលាការបន្តនីតិវិធី។ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឱ្យឃុំខ្លួនពីបទឆបោកកាលពីថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *