សន្តិសុខ

រថយន្តទំនើបបុកបង្គោលភ្លើងស្តុបនិងផ្លាកសញ្ញាខូចខាតយ៉ាងដំណំ

ភ្នំពេញ៖រថយន្តម៉ាក Fordបើកយ៉ាងលឿនឡើងខឿនផ្លូវជ្រុលបុកផ្លាកសញ្ញាចរាចរណ៍បាក់មួយដើមនិងបុកបង្គោលភ្លើងស្តុបបណ្តាលឱ្យទ្រេតរីឯរថយន្តខូចខាតយ៉ាងដណំ។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវព្រះមុនីវង្សក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែវិច្ឆិកា។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានរថយន្ត Ford ផ្លាកលេខភ្នំពេញ2BQ-7077 បើកតាមផ្លូវព្រះមុនីវង្សពីជើងទៅត្បូង។មកដល់កន្លែងខាងលើក៏រេចង្កូតឡើងខឿនផ្លូវជ្រុលទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ឱ្យបាក់និងបង្គោលភ្លើងស្តុបបណ្ដាលឱ្យខូចខាតរីឯរថយន្តទៅមុខលែងរួច។បន្ទាប់ពីនោះម្ចាស់រថយន្តបានដោះផ្លាកលេខរថយន្តយកទៅបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុហើយសមត្ថកិច្ចបានចុះយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *