សន្តិសុខ

មនុស្ស៣នាក់ដើរលើផ្លូវពេលអធ្រាត្រត្រូវម៉ូតូបុកស្លាប់ម្នាក់

ភ្នំពេញ​៖បុរស៣នាក់បន្ទាប់ពីចេញមើលប្រគំតន្ត្រីកំពុងដើរតាមផ្លូវត្រូវម៉ូតូបុកស្លាប់ម្នាក់នៅតាមផ្លូវលេខ១០៤ ក្នុងសង្កាត់រលួស ខណ្ឌដង្កោកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែវិច្ចិកា។បុរសជាមិត្តភក្តិបានឱ្យដឹងថា អ្នកដែលស្លាប់ឈ្មោះគីម ស្រស់ អាយុ៣៥ឆ្នាំជាជាងសំណង់មានទីកំណើត​នៅខេត្តកំពង់ចាម។ជនរងគ្រោះទើបមកពីកំពង់ចាមធ្វើការក្នុងការដ្ឋានសំណង់មួយកន្លែងបានប្រមាណជិត១០ថ្ងៃតែប៉ុណ្ណោះ។មុនកើតហេតុពួកគេបាននាំគ្នាទៅមើលការប្រគំតន្ត្រីនៅរង្វង់មូលកួរស្រូវចម្ងាយជាង៣គីឡូម៉ែត្រពីការដ្ឋាន។លុះម៉ោងជាង១២យប់ពួកគេបាននាំគ្នាដើរត្រឡប់ទៅការដ្ឋានវិញ។ស្រាប់តែមានមនុស្ស៤នាក់ជិះម៉ូតូ២គ្រឿងក្នុងល្បឿនលឿនបានបុកបុរសម្នាក់ពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមនិងខាងម៉ូតូម៉ាកClick ដួលរងរបួសត្រូវខាងទាំង៤នាក់នោះលើកម៉ូតូនាំគ្នាបើករត់គេចខ្លួនបាត់អស់។ក្រោយកើតហេតុ​កម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវរកម៉ូតូបង្កហេតុយកមកដោះស្រាយតាមច្បាប់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *