Featured ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

សម្រេចបិទមន្ទីរព្យាបាលនិងសម្ភព”ដើមអង្គ្រង”បណ្តោះអាសន្នបន្ទាប់ពីមានស្រ្តីម្នាក់កូនស្លាប់ក្នុងផ្ទៃ

កំពង់ស្ពឺ៖មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានសម្រេចបិទផ្អាកមន្ទីរសម្រាកព្យាបាលនិងសម្ភព “ដើមអង្គ្រង”បណ្តោះអាសន្នបន្ទាប់ពីវះកាត់ស្ត្រីម្នាក់កូនស្លាប់ក្នុងផ្ទៃ។លោកវេជ្ជបណ្ឌិតហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី២៩ ខែវិច្ឆិកាឱ្យដឹងថា មន្ទីរបានបិទមន្ទីរសម្រាកព្យាបាលនិងសម្ភពដើមអង្គ្រងជាបណ្តោះអាសន្ន។ក្រោយការចុះពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញចំនួន៤រូបលើករណីវះកាត់ស្ត្រីម្នាក់បណ្តាលឱ្យកូនស្លាប់ក្នុងស្បូនខណៈស្ត្រីរងគ្រោះបញ្ជូនបន្តកំពុងសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត។លោកវេជ្ជបណ្ឌិតបានបន្តថា ស្ត្រីរងគ្រោះឈ្មោះសឿន ស្រីអូន អាយុ២២ឆ្នាំនៅភូមិអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ស្ត្រីរងគ្រោះបានចូលសម្រាកនៅគ្លីនិកដើមអង្គ្រងកាលពីថ្ងៃទី១០ ខែវិច្ឆិកាដោយរោគវិនិច្ឆ័យកូនមានបញ្ហាក្នុងស្បូនអាយុ១៨សប្តាហ៍។ក្រុមគ្រូពេទ្យបានព្យាបាលដោយ curretage ក្រោយមកក៏បានចេញពីគ្លីនិកដើមអង្គ្រងថ្ងៃទី១១ ខែវិច្ឆិកា។នៅថ្ងៃទី២២ ខែវិច្ឆិកាអ្នកជំងឺក៏បានវិលមកគ្លីនិកដដែលនេះម្ដងទៀតដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។គួរបញ្ជាក់ថា ករណីនេះត្រូវបានគេបង្ហោះយ៉ាងកក្រើកលើបណ្ដាញសង្គមហ្វេសប៊ុក។ប៉ុន្តែសារព័ត៌មាន R.S.C រង់ចាំទទួលការបំភ្លឺពីតំណាងមន្ទីរសម្រាកព្យាបាលនិងសម្ភព “ដើមអង្គ្រង” ពីគ្រោះថ្នាក់កូនក្នុងផ្ទៃនោះនឹងផ្សាយបន្តនាពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *