ភ្នំពេញ៖ ស្រីស្អាតឡុង ម៉ានីន ដែលជាអ្នកលក់ឡេតាមអនឡាញដ៏ល្បីម្នាក់ កាលពីពេលថ្មីៗនេះ ប្រកាសបែកគ្នាជាមួយលោកថុល សុភិទិ ដែលជាតារាចំរៀងម្នាក់កំពុងតែល្បីក្នុងស្រទាប់យុវវ័យនាបច្ចុប្បន្ននេះ។ ព្រោះតែមូលហេតុអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានរិះគន់ថា លោក ថុល សុភិទិ មិនគួរណាយកស្រីមេម៉ាយកូនមួយធ្វើជាដៃគូរស្នេហានោះទេ។ជាក់ស្ដែងរឿងរ៉ាវមួយនេះ បានធ្វើឱ្យមានការផ្ទុះឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំងនាពេលប៉ុន្មានថ្ងៃនេះ ដោយភាគីស្រីស្អាតឡុង ម៉ានីន និងតារាចំរៀងថុល សុភិទិបានបង្ហោះរៀងៗខ្លួន និងធ្វើឱ្យមហាជនមានការចាប់អារម្មណ៍។
ស្រីស្អាត ឡុង ម៉ានីន បានបង្ហាះសារថា “ពួកយើងស្រឡាញ់គ្នាយូរហើយ ស្គាល់ចិត្តគ្នាក៏ច្បាស់ដែរ។ចឹងពួកយើងល្មមបែកគ្នាហើយ បើបងបានអូនជាសង្សារ បងខ្មាស់គេអត់បើសង្សារបងជាមេម៉ាយកូនមួយដូចអូនចឹង? 🥺ប្រាប់ខ្លួនឯងត្រូវតែរ៉ឹងមាំឡើងមិនថាមានរឿងអ្វីក៏ដោយ បញ្ហាដែលយើងជួបគ្មានអ្នកណាដឹងច្បាស់ជាងពួកយើងទេ។បែបនឹងទៅល្អហើយ បែកស្លុយពេកសង្សារសុំបែកអស់៣នាក់ហើយឥឡូវសុំសុភាពវិញហើយណាall nop jub jub ចាប់ផ្តើមពីមនុស្សដែលមិនស្គាល់គ្នាសោះចុងក្រោយក៏ក្លាយជាអ្នកដទៃ👌 ម្នាក់ឯងក៏បានគ្មានអ្នកធ្វើអោយខូចចិត្ត”។
ដោយឡែកលោក ថុល សុភីទិ ក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា “បាត់បង់អ្នកពេលខ្លះខ្ញុំមិនបានផ្ដល់ក្ដីសុខឱ្យខ្លួនឯងជាងដែលបានផ្ដល់ឱ្យទៅមនុស្សជុំវិញខ្លួន អាចឱ្យគេសើចសប្បាយតែមិនអាចដើម្បីខ្លួនឯងបាន។តែក៏ជាសេចក្ដីសុខរបស់ខ្ញុំដែលឃើញគ្រប់គ្នាមានស្នាមញញឹម ធ្វើមុខ Sad ព្រោះចង់មានអ្នកលួង” ៕ដោយ៖សហការី
