ព័ត៌មានសង្គម វប្បធម៌

គ្រួសារមួយស្ម័គ្រចិត្តដណ្តឹងស្រីថ្មីមកសែនព្រេនឱ្យប្តីនិងឪពុក

កំពត៖គ្រួសារមួយនៅភូមិបឹងធំ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពតបើកចិត្តយ៉ាងទូលាយដោយប្រពន្ធ,កូនបានដណ្តឹងស្រីថ្មីពីខេត្តព្រៃវែងរួចនាំមកសែនព្រែនបំពេញបំណងប្តីនិងឪពុកនៅផ្ទះផ្ទាល់ខ្លួន។ពិធីបំពេញកិច្ចតាមប្រពៃណីដែលមានអ្នកភូមិចូលរួមច្រើនកុះករនោះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ២០២២។លោកស្រីចាន់ ពៅ ជំទប់ទី១ឃុំអង្គសុរភីបានប្រាប់ឱ្យដឹងថា  គ្រួសារមួយរស់នៅក្បែរសាលាឃុំអង្គសុភី គឺស្ត្រីឈ្មោះសឺង ធី និងកូនៗបានរៀបចំពិធីសែនព្រេនប្តីនិងឪពុកជាមួយស្រីថ្មីនៅក្នុងផ្ទះរបស់ខ្លួន។ការបំពេញកិច្ចប្រពៃណីនេះគឺមានលោកអាចារ្យ និងអ្នកភូមិចូលរួមអធិកអធមគួរសម។លោកស្រីជំទប់ឃុំបានបន្តថា ទាំង២នាក់ប្តីប្រពន្ធមានកូនធំៗអស់ហើយ។កន្លងទៅ ប្តីប្រពន្ធនេះធ្លាប់បែកបាក់គ្នាមួយរយ:ដោយប្រពន្ធមានប្តីថ្មី។ប៉ុន្តែក្រោយមកបានត្រឡប់មកជួបជុំគ្នាវិញរហូតដល់សព្វថ្ងៃ។ស្រាប់តែថ្មីៗនេះប្រពន្ធបានទៅដណ្តឹងស្រីម្នាក់នៅខេត្តព្រៃវែង រួចនាំមកសែនព្រេនក្នុងផ្ទះតែម្តង។លោកស្រី ចាន់ ពៅបានបញ្ជាក់ថា ប្រសិនបើមានការស្នើសុំនិងប្រពន្ធដើមបានផ្តិតមេដៃនោះអាជ្ញាធរនឹងចុះលិខិតអាពាហ៍ពិពាហ៍ជូនប្តីប្រពន្ធថ្មីនេះ៕ដោយ៖សុខឌីណា

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *