សន្តិសុខ

សមត្ថកិច្ចត្រៀមបញ្ជូនជនសង្ស័យម្នាក់ករណីលួចម៉ូតូទៅតុលាការ

តាកែវ៖សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ចំណោម៣នាក់ករណីលួចម៉ូតូនៅភូមិព្រាល ស្រុកគិរីវង់ ខេត្តតាកែវកាលពីថ្ងៃទី១៣ ខែធ្នូរួចកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។មន្ត្រីនគរបាលស្រុកគិរីវង់បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថាមានចោរលួចម៉ូតូរួចមកកម្លាំងជំនាញចេញស្ទាក់ចាប់បានក្រុមចោរម្នាក់កំពុងជិះម៉ូតូមានភិនភាគដែលម្ចាស់បានប្តឹងនៅម្តុំកែងជុំមិត្ត ភូមិពោធិខ្វិត ខេត្តតាកែវ។ជនសង្ស័យឈ្មោះញ៉ាញ់ ប៊ុនធឿនអាយុ១៩ឆ្នាំទីនៅភូមិស្រែកែស ស្រុកគិរីវង់ ។ម្ចាស់ម៉ូតូឈ្មោះ កែវ ប៊ុនធឿនអាយុ ៤៩ឆ្នាំនៅភូមិព្រាល ឃុំគិរីចុងកោះ ខេត្តតាកែវបានទុកនៅមុខផ្ទះទាំងសោជាប់នឹងម៉ូតូម៉ាកហុងដាផ្លាកលេខភ្នំពេញ1IY-3491។សមត្ថកិច្ចបានឃាត់ខ្លួនយកទៅសាកសួរហើយជនសង្ស័យក៏បានឆ្លើយថា ពួកគេមានគ្នា២នាក់ទៀតក្នុងការលួចម៉ូតូនេះ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *