អន្តរជាតិ៖ ឪពុកម្តាយរបស់ទារកភ្លោះ៩នាក់បំបែកឯតទគ្គកម្ម ត្រូវគេនិយាយថា “រីករាយជាខ្លាំង”ដែលទីបំផុតបានត្រឡប់មកផ្ទះវិញបន្ទាប់ពីចំណាយពេលរស់នៅជុំវិញគ្លីនិកថែទាំពិសេសអស់រយៈពេល១៩ខែ។ម្តាយឈ្មោះ ហាមីម៉ា ស៊ីសសេ (Halima Cissé) អាយុ ២៧ ឆ្នាំ និងប្តីរបស់នាងឈ្មោះ អាប់ឌែលកាដឺ អាប៊ី (Abdelkader Arby) អាយុ ៣៦ឆ្នាំមកពីប្រទេសម៉ាលី។កាលពីថ្ងៃអង្គារ៍ទី១៣ ខែធ្នូឆ្នាំ២០២២បានត្រៀមខ្លួនជួបជុំក្រុមគ្រួសារនិងមិត្តភក្តិនៅរដ្ឋធានីបាម៉ាកូ (Bamako)របស់ប្រទេស ហើយពួកគេនឹងធ្វើដំណើរទៅកាន់ទីក្រុងទីមប៊ុកទូ (Timbuktu)។
វាមានរយៈពេលជិត២ឆ្នាំនៅឯគ្លីនិកឯកទេស Ain Borja ក្នុងទីក្រុងកាសាប្លង់កា (Casablanca) ប្រទេសម៉ារ៉ុក បន្ទាប់ពីកំណើតកូនក្រៅស្បូនទាំង៩នាក់របស់ពួកគេក្នុងខែ ឧសភាឆ្នាំ២០២១។មិត្តភក្តិជិតស្និទ្ធម្នាក់នៅប្រទេសម៉ាលីបានប្រាប់ Mail Online ថា “វាជាការរង់ចាំយ៉ាងយូរ ជាមួយការសម្រក់ទឹកភ្នែកយ៉ាងច្រើន ។
ប៉ុន្តែទារកឥឡូវនេះមានភាពរ៉ឹងមាំហើយគ្រប់គ្នារីករាយដែលបានត្រឡប់មកផ្ទះវិញ”។“ពួកគេទទួលបានការគាំទ្រច្រើនពីរដ្ឋាភិបាលម៉ាលី ហើយឥឡូវនឹងរីករាយនឹងផ្ទះថ្មីដ៏គួរឱ្យស្រឡាញ់នៅទីក្រុងធីប៊ុកទូ”៕ប្រែសម្រួលដោយ៖ សំណាងរស្មីកម្ពុជា
