សន្តិសុខ

ចាប់ជនសង្ស័យ២នាក់ចំណោម៣នាក់ករណីលួចម៉ូតូនៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖សមត្ថកិច្ចចាប់ជនសង្ស័យ២នាក់ចំណោម៣នាក់ករណីលួចម៉ូតូនៅបុរីលឹមឈាងហាក់ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវវេលាទៀបភ្លឺថ្ងៃទី១៦ ខែធ្នូ។មន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយមានបណ្តឹងផ្នែកជំនាញបានស្រាវជ្រាវចាប់ជនសង្ស័យចំនួន៣នាក់បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ។ជនសង្ស័យ-ឈ្មោះ សុខ ជា ហៅណាន អាយុ២១ឆ្នាំ-ឈ្មោះសាយ រតនា ហៅ លាន អាយុ២៧ឆ្នាំ-និងឈ្មោះ ហាន អាយុប្រហែលជាង៣០ឆ្នាំកំពុងរត់គេចខ្លួន។ពួកគេមានសារធាតុញៀនស្នាក់នៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ។ចំណែកម្ចាស់ម៉ូតូឈ្មោះ គឹម បញ្ញារ័តន៍ អាយុ៣១ឆ្នាំជាអ្នកសារព័ត៌មាននៅកន្លែងកើតហេតុ។ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតម៉ូតូម៉ាកស៊ុយហ៊្សុយគីប៊ីតប៊យផ្លាកលេខ ភ្នំពេញ1I-4168 ជារបស់ជនរងគ្រោះហើយបានប្រគល់ឱ្យម្ចាស់វិញ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *