ព័ត៌មានសង្គម វប្បធម៌ សន្តិសុខ

ជនមិនស្គាល់មុខវាយព្រះពុទ្ធរូបមួយអង្គបាក់បែកជាច្រើនបំណែក

បាត់ដំប៖ជនមិនស្គាល់មុខជិះម៉ូតូមកវាយបំផ្លាញព្រះពុទ្ធរូបសង់ពីថ្មកែវមួយអង្គគង់ក្នុងវត្តពោធិ៍ក្នុងក្រុងបាត់ដំបងបណ្តាលឱ្យបាក់បែកនិងបាក់ធ្លាក់ព្រះកេស។

ព្រះសង្ឃគង់ក្នុងវត្តពោធិ៍ក្នុងមានសង្ឃដីកាថា ករណីវាយបំបាក់ព្រះកេសព្រះពុទ្ធរូបជាសមិទ្ធិផលវត្តនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែធ្នូត្រង់ទីសក្ការ:បូជាមួយកន្លែងនៅក្រោមដើមពោធិ៍ ក្នុងបរិវេណវត្តពោធិ៍ក្នុង ភូមិរំចេក សង្កាត់រតន: ក្រុងបាត់ដំបង។សង្ឃដដែលបានបន្តថា រសៀលថ្ងៃកើតហេតុមានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូ និងមានពាក់មួកសុវត្ថិភាពបិទជិតអាយុប្រមាណជិត២០ឆ្នាំ។ជនសង្ស័យបានចុះពីលើម៉ូតូហើយទាញដុំថ្មដែលនៅក្បែរនោះរួចវាយទាំងកម្រោលផ្ទួនៗបណ្តាលឱ្យបែកជាបំណែកៗ និងបាក់កព្រះកេសធ្លាក់ចុះមកដី។ព្រះពុទ្ធរូបដែលរងការបំផ្លាញនេះមានកម្ពស់ជាងកន្លះម៉ែត្រ សង់ពីថ្មកែវ ត្រូវបានគណ:កម្មការវត្តរៀបចំនៅក្រោមដើមពោធិ៍ជាទីសក្ការ:ដែលឧបត្តម្ភដោយព្រះសង្ឃមួយអង្គគង់នៅខេត្តព្រះវិហារ ទុកជាទីសក្ការ:គោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរចំណុះជើងវត្តជិតឆ្ងាយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *