ព័ត៌មានសង្គម

ពលរដ្ឋ​ក្រីក្រ​ចំនួន​២៣៥​គ្រួសារ​ទទួល​អំណោយ​ពីស​ម្ដេច​ក​ត្តិ​ព្រិ​ទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន​

ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែ​គុ​ម្ភៈ​ឆ្នាំ​២០២០​លោក​អ៊ុយ​សំអាត​នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា មក​ចែកជូន​ជនក្រីក្រ ចាស់ជរា​ជនពិការ​។​

ប្រជាពលរដ្ឋ​មក​២​ស្រុក​ក្រុង​រួមមាន​ស្រុក​ត្បែងមានជ័យ​និង​ក្រុង​ព្រះវិហារ​ចំនួន​៦​ឃុំ​ស្មើរ​និង​២៣៥​គ្រួសារ​។​ក្នុង​កម្ម​ពិធី​ចែក​អំណោយ​មនុស្សធម៌​នោះ​ផងដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី​ចឹក​ហេង​អនុប្រធាន​អចិន្ត្រៃយ៍​សាខា​កាកបាទក្រហម​ខេត្ត​,​លោក​យ៉ុង​គឹម​ហ៊ាន​នាយក​ប្រតិបត្តិ​សាខា​សមាជិក​សមាជិការ​ក្រុមការងារ​សាខា​កាកបាទក្រហម​ជាច្រើន​ផងដែរ​។​

​លោក​អ៊ុយ​សំអាត​បាន​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ​។​

លោក​បាន​អំពាវនាវ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ចំពោះ​ចង្ក្រាន​ភ្លើង​ធូប​ភ្លើងទាន​ឬ​កន្ទុយបារី​ជាដើម​ជាពិសេស​ត្រូវ​ពិនិត្យ លើ​ប្រព័ន្ធ បណ្តាញ អគ្គិសនី ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ទាំង​២៣៥​គ្រួសារ​មាន​អង្ករ​,​ត្រីខ​,​មី​,​និង​ឃី​ត​១​ផង​៕​សៅ​វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *