Featured ព័ត៌មានសង្គម វប្បធម៌ សន្តិសុខ សេដ្ឋកិច្ច

ក្រសួងពាក់ព័ន្ធគួរមានវិធានការលើផេកឬការបង្ហោះលើTikTokប៉ះពាល់ទង់ជាតិកម្ពុជា

ភ្នំពេញ៖នៅលើផេកក៏ដូចជាTikTokមានឈ្មោះ Cambodia Flag Bikini – Etsy Cambodia  បានបង្ហោះនូវការស្លៀកពាក់ខោអាវ Bikini ដោយជនជាតិបរទេស។ប៉ុន្តែដាក់រូបទង់ជាតិកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋអ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បញ្ចេញនូវមតិរិះគន់យ៉ាងច្រើននិងបានបង្ហោះឱ្យហ្វេសប៊ុកផេក TikTok ដែលយករូបបែបនេះត្រូវលុប ឬដកចេញជាបន្ទាន់។ក្នុងន័យនេះបញ្ជាក់ថា បងប្អូនជនរួមជាតិ គាត់ស្រឡាញ់ប្រទេសជាតិ-ទង់ជាតិជានិម្មិតសញ្ញាតំណាងឱ្យប្រទេសជាតិខ្មែរស្រលាញ់ខ្មែរ-ខ្មែរថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិសាសន៍ខ្មែរ-ខ្មែរជាប្រទេសមានអច្ឆរិយៈលើសាកលលោក-វប្បធម៌ខ្មែររុងរឿងបំផុត។

មានអាខោន facebook មួយដែលមានឈ្មោះថា“មានសេរីភាព”បានបង្ហោះថា-មិនត្រឹមត្រូវទេ​ សូម​ដកចេញ​មិនត្រូវយកទង់ជាតិខ្ញុំទៅធ្វើចឹងទេ👎😡សូមប្រឆាំង​-សូមជួយស៊ែរបងប្អូន​ឱ្យដល់​ ហាងក្រុមហ៊ុនកាត់ដេ​រនោះផង🙏😭តាមរយៈការបង្ហោះនេះ ក៏មានអ្នកចូល Comments ជាច្រើន ដើម្បីការពារកិត្តិយសប្រទេសជាតិ ដោយអ្នកខ្លះបានសរសេរថា -ហេតុអីបានអ្នកឯងហ៊ានថតចម្លងរូបទង់ជាតិប្រទេសខ្ញុំទៅធ្វើបែបនឹងតើអ្នកឯងមានខួរក្បាលគិតអត់។-នេះមិនមែនជារឿងលើកដំកើងទេតែវាជារឿងប្រមាថមើលងាយដល់ប្រទេសជាតិ😡😡😡😡សូមថ្នាក់លើចាត់វិធានការតាមផ្លូវច្បាប់- ប្រទេសអ្នកឯងធ្វើចឹងបានតែប្រទេសខ្ញុំធ្វើមិនបានទេវាជាការប្រមាថដល់សាសនា។

ឃើញអ្នកមួយចំនួនតូចខមិនភ្លឺៗយូរទៅលេងដឹងថាខ្លួនឯងជាជនជាតិខ្មែរចង់តាមសាស្ត្រគេអីណា😡-អ្នកដែលកាត់ខោអាវនឹងប្រហែលមិនមែនជាកូនខ្មែរទេមើលទៅទើបមិនដឹងពីអ្វីដែរកូនខ្មែរគោរពចឹងនោះ។-ហេតុអ្វីអ្នកយករូបទង់ជាតិរបស់ប្រទេសខ្ញុំទៅធ្វើបែបហ្នឹងអ្នកថ្លើមធំពេកហើយ😡😡😡😡-ម៉េចបានយកទង់ជាតិគេធ្វើបែបនិងអ្នកស្រឡាញ់ជាតិអ្នកគេក៏ស្រឡាញ់ជាតិគេដែរសូមយកខួរគិតផង-ខ្វះរូបភាពដាក់ណាស់មែនទេបានជាយករូបទង់ជាតិប្រទេសខ្ញុំទៅដាក់អញ្ចឹង😡😡😡😡?។-ចង់ស្គាល់មុខអ្នកឌីសាញម៉ូតដល់ហើយខួក្បាលគាត់កំពុងគិតអ្វី?សូមបញ្ជាក់ថា Comments ជាច្រើន គឺឱ្យដករូបទង់ជាតិកម្ពុជាចេញ។ដូច្នេះខាងស្ថាប័នពាក់ព័ន្ធ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខាងអង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ មេត្តាចាត់វិធានការ ក្នុងរឿងនេះទៅតាមផ្លូវច្បាប់។ខណៈប្រជាពលរដ្ឋជនរួមជាតិខ្មែរ គាត់មិនសប្បាយចិត្តឡើយដែលជាតិសាសន៍គេ យករូបទង់ជាតិកម្ពុជា ទៅធ្វើជាម៉ូតបែបនេះ៕សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *