ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

ក្រុម​គ្រូពេទ្យ​មិត្តភាពខ្មែរ-សូវៀតជួយ​សង្គ្រោះ​បុរសម្នាក់លេបថ្នាំទាំងសំបក

ភ្នំពេញ៖បុរស​​ម្នាក់ស្ថិតក្នុងការធ្វេសប្រហែសដោយបាន​លេបថ្នាំ​ទាំង​សំបកចូល​នៅ​ក្នុង​បំពង់​អាហារ​ហើយ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតដើម្បីយក​​ថ្នាំ​នោះ​ចេញមក​វិញ។

​ប្រភពពីក្រុម​គ្រូពេទ្យ​ផ្នែក​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារនៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀតហៅពេទ្យរុស្សីបានឱ្យដឹងថា ​កាលពី​ថ្ងៃ​ទី​១៨ ខែមករាឆ្នាំ​២០២៣​ ក្រុមគ្រូពេទ្យ​ឯកទេស​ប្រព័ន្ធ​រំលាយ​អាហារ​ចូលរួម​សហការ​ជាមួយ​គ្រូពេទ្យ​ផ្នែក​សន្តំនៃមន្ទីរពេទ្យរុស្សីបានអន្តរាគមន៍ជួយសង្គ្រាះបុរសម្នាក់ភ្លាមៗដោយ​ឆ្លុះ​ក្រពះ​អ្នកជំងឺ។គ្រូពេទ្យដដែលបានបន្តថា តាម​រយៈ​ការ​ឆ្លុះ​ក្រពះបុរសម្នាក់ដោយមិនបានបញ្ជាក់ពីអត្តសញ្ញាណនោះមកក៏បាន​រក​ឃើញ​ថ្នាំ​ទាំង​សំបកក្នុង​បំពង់​អាហារ​របស់​អ្នកជំងឺទើបក្រុម​គ្រូពេទ្យបាន​​ចាប់​យក​ថ្នាំ​ទាំង​សំបក​នោះចេញ​បាន​ទាន់​ពេលវេលានិង​ប្រកបដោយ​សុវត្ថិភាព។បន្ទាប់ពីបានជួយសង្គ្រោះក្រុម​គ្រូពេទ្យ​ជំនាញបាន​ផ្ញើសារប្រាប់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​​ទាំងអស់ជា​ពិសេស​យាយ តា​ដែល​មាន​វ័យ​ជរាមុន​​ទទួលទាន​ថ្នាំពេទ្យត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់​លាស់ជាមុនសិន​ថាតើអស់​សំបក​ហើយ​ឬ​នៅនិងមានអ្វីនៅក្នុងថ្នាំដែលត្រូវលេបនោះ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *