សន្តិសុខ

រថយន្តហីយ៉ាន់ដាយវ៉ាជែងកៀររថយន្ដឡិចស៊ីសឱ្យក្រឡាប់របួសធ្ងន់៣នាក់

ព្រះសីហនុ៖រថយន្តម៉ាកហីយ៉ាន់ដាយបានបើកវ៉ាជែងយ៉ាងលឿនក៏កៀររថយន្ដឡិចស៊ីស RX300បណ្តាលឱ្យធ្លាក់ផ្លូវក្រឡាប់មានមនុស្សរងរបួសធ្ងន់៣នាក់។គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦៥-១៦៦ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីថ្ងៃទី២៣ ខែមករា។មន្ត្រីនគរបាលបានឱ្យដឹងថា​ មុនហេតុការណ៍កើតឡើងមានរថយន្ដម៉ាកហីយ៉ាន់ដាយផ្លាកលេខភ្នំពេញ 2BS-4217 បើកពីខេត្តព្រះសីហនុទៅភ្នំពេញ។មកដល់កន្លែងខាងលើបានវ៉ាជែង រថយន្ដម៉ាកឡិចស៊ីសRX300 ផ្លាកលេខភ្នំពេញ 2I-4294 មានស្រីប្រុសរួមដំណើរចំនួន៣នាក់បណ្តាលឱ្យក្រឡាប់។អ្នករងរបួសឈ្មោះសំរិទ្ធ ភ័ណ្ឌ អាយុ៣១ឆ្នាំធ្វើការក្នុងកាស៊ីណូស្នាក់នៅខេត្តព្រះសីហនុ-ឈ្មោះឡែនទ្រី ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិអូរ៣ ខេត្តព្រះសីហនុ-និងឈ្មោះ ស៊ីមសាឃ័រ អាយុ២៦ឆ្នាំនៅភូមិគោកត្នោត ឃុំគោកចក់ ខេត្តសៀមរាប។ចំណែកអ្នកបើកបររថយន្តទាំង២គ្រឿងមិនស្គាល់អត្តសញ្ញាណទេព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់អស់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *