សន្តិសុខ

ស្វែងរកចាប់ម្ចាស់ត្រាក់ទ័របង្កឱ្យគ្រូបង្រៀនម្នាក់ស្លាប់និងរបួសធ្ងន់២នាក់

មណ្ឌលគិរី៖ផ្នែកជំនាញកំពុងស្វែងរកចាប់ម្ចាស់ត្រាក់ទ័រកំពុងរត់គេចខ្លួនករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យគ្រូបង្រៀនម្នាក់ស្លាប់និងរងរបួសធ្ងន់២នាក់។ហេតុការណ៍នោះកើតឡើងនៅផ្លូវ៧៦ ភូមិអូរស្ពាន ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២២ ខែមករា។ សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ររវាងត្រាក់ទ័រសណ្តោងរឺម៉កនិងរថយន្តTOYOTA HIGHLINDER ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។រថយន្តHighlinder បើកបុកត្រាក់ទ័រសណ្តោងរឺម៉កដែលចតតាមដងផ្លូវ។ក្នុងហេតុការណ៍នោះអ្នកបើកត្រាក់ទ័របានរត់គេចខ្លួនបាត់ទុកតែត្រាក់ទ័រនៅនឹងកន្លែងកើតហេតុ។រីឯអ្នកបើករថយន្តឈ្មោះហៃ ដាលុច អាយុ៣៨ឆ្នាំជាគ្រូបរ្រៀននៅភូមិអូរអាម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ។រថយន្តម៉ាក TOYOTA HlGLIDER ផ្លាកលេខភ្នំពេញ2AS. 0219  និងត្រាក់ទ័រត្រូវបានកម្លាំងជំនាញយកទៅទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕ដោយ:សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *