ព័ត៌មានសង្គម សន្តិសុខ

កូនឌុបម្តាយពិការភ្នែកតាមម៉ូតូទៅផ្ទះត្រូវឆ្លងចរន្តភ្លើងឆេះអស់​

ភ្នំពេញ៖កូនប្រុសបានឌុបម្តាយពិការភ្នែកពីកន្លែងលក់នំត្រឡប់ទៅបន្ទប់ជួលវិញកំពុងស្ថិតនៅតាមផ្លូវសង្ស័យឆ្លងចរន្តភ្លើងបានឆាបឆេះម៉ូតូយ៉ាងសន្ធោសន្ធៅសល់តែគ្រោងដែក។ហេតុ​ការណ៍អកុសល​នេះ​បាន​កើ​ត​ឡើ​​ង​នៅ​តាមផ្លូវលូ៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យកាលពី​យប់​ថ្ងៃ​ទី​២៣ ខែ​មក​រា។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា​ ស្ត្រី​ពិការ​ភ្នែក​ជា​ម្ចាស់​ម៉ូតូ​​ឈ្មោះ នុ​ច ស្រី​ម៉ៅ អាយុ​៤២​ឆ្នាំ មុខរបរ​លក់​នំ ស្នាក់​នៅ​​បន្ទប់ជួលម្តុំ​បុរី​លឹ​ម​ឈាង​ហាក់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌ​មាន​ជ័យ។ចំណែក​ម៉ូតូ​ភ្លើងឆេះ​ម៉ាក​ហុង​ដា​បាន​ខ្ចី​លុយ​គេ​ទិញក្នុង​តម្លៃ​ជាង​៣០០​ដុល្លារ។មុន​​​កើត​​ហេតុស្ត្រីរងគ្រោះ​លក់​នំ​បំពង់​នៅ​ម្តុំ​ស្តុ​ប​ទួល​ពង្រ។លុះ​​ដល់​ពេលយប់​ក៏បានឱ្យ​កូន​ប្រុស​អាយុ​ជាង​១០​ឆ្នាំជិះ​ម៉ូតូ​ឌុ​ប​​ទៅ​បន្ទប់​ជួលវិញ។​មក​ដល់កន្លែងខាងលើសង្ស័យឆ្លងចរន្តភ្លើង​ស្រាប់​តែឆាប​ឆេះ​យ៉ាងសន្ធោសន្ធៅ​តែ​ម្តង។ពេលនោះប្រជាពលរដ្ឋ​​នាំ​គ្នាជួយ​យក​ទឹកនិង​បំពង់​ពន្លត់​មក​​បាញ់​អស់ជាច្រើ​ន​បំពង់ទើប​ភ្លើងរលត់​តែ​ម៉ូតូ​ឆេះ​ខ្ទេច​សល់​តែ​គ្រោង​ដែក​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *