Featured ព័ត៌មានសង្គម សន្តិសុខ

ឃាត់ខ្លួនក្មេងស្រីសិស្សសាលា៩នាក់ករណីវាយតប់គ្នាផ្អើលភូមិ

កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកភ្នំស្រួចបានឃាត់ខ្លួនក្មេងស្រីៗសិស្សសាលាចំនួន៩នាក់បន្ទាប់ពីពួកគេបានវៃតប់គ្នាយ៉ាងសាហាវបង្ករបួសស្នាមនិងភ្ញាក់ផ្អើលក្នុងភូមិ។នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងនៅព្រឹកថ្ងៃ២៤ ខែមករានេះថា កាលពីម្សិលមិញមានក្រុមក្មេងស្រីៗទំនើង២ក្រុមបានប្រើហិង្សាវៃតប់គ្នាបង្ករបួសស្នាមនិងភាពអនាធិបតេយ្យក្នុងវត្តត្រពាំងក្រឡឹង ភូមិក្រាំខ្ជាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺសមត្ថកិច្ចចុះឃាត់ខ្លួនបាន៩នាក់។ពួកគេជាសិស្សរៀនសាលាវិទ្យាល័យហ៊ុនសែនភ្នំស្រួច នៅភូមិ ឃុំ​ខាងលើ។បន្ទាប់បីឃាត់ខ្លួនយកមកសាកសួរក្មេងស្រីៗទាំង៩នាក់បានឆ្លើយថា ពួកខ្លួនពិតជាបានវាយតបើគ្នាពិតមែនព្រោះតែមកពីមានទំនាស់ពាក្យសម្តីនិងឌឺដងដាក់គ្នា។ក្រោយមកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនក្រុមក្មេងទៅនើងទាំង៩នាក់នោះតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *