ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនក្រុមទំនើង៦នាក់បង្កអសន្តិសុខនិងដេញកាប់អ្នកដំណើរទៅតុលាការ

កំពង់ឆ្នាំង៖កម្លាំងនគរបាលកំពង់ឆ្នាំងបានបញ្ជូនក្រុមទំនើង៦នាក់ដែលអុកឡុកនិងដេញកាប់អ្នកដំណើរជិះម៉ូតូតាមផ្លូវនាពេលកន្លងមកទៅតុលាការដើម្បីអនុវត្តតាមច្បាប់។សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែមករា នគរបាលខេត្តចុះស្រាវជ្រាវចាប់បានក្រុមទំនើងចំនួន៦នាក់ដែលកន្លងមកតែងដេញវ៉ៃ-ដេញកាប់បំផ្លាញម៉ូតូនិងកាប់អ្នកដំណើរតាមផ្លូវបង្កអសន្តិសុខដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។មន្ត្រីដដែលបានបន្តថា ក្រុមទំនើងទាំងនោះបានធ្វើសកម្មភាពជាច្រើនលើកនៅស្រុករលាប្អៀរ-ក្រុងកំពង់ឆ្នាំង-បង្កឱ្យមានមនុស្សរងរបួស-ខូចខាតនិងបាត់បង់សម្ភារទ្រព្យសម្បត្តិ។តាមចម្លើយរបស់ក្រុមទំនើងបានប្រាប់ថា ពួកគេតែងតែធ្វើសកម្មភាពបែបនេះស្ទើររៀងរាល់ថ្ងៃ ភាគច្រើនធ្វើនៅកន្លែងស្ងាត់-តំបន់សួនច្បារនិងម្តុំរង្វង់មូលហើយក៏នាំគ្នាគេចចូលផ្ទះ។ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូនិងដាវដែលជាឧបករណ៍បានធ្វើសកម្មភាពកន្លងមក៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *