ព័ត៌មានសង្គម សន្តិសុខ

អគ្គិភ័យ​ឆេះ​បំផ្លាញផ្ទះ​​មួយ​ខ្នងនិងសម្ភារជាច្រើនអស់គ្មានសល់

​បាត់ដំបង​៖អគ្គិភ័យបានកើតឡើងដោយលេបត្របាក់ផ្ទះមួយខ្នងជាមួយសម្ភារជាច្រើនអស់ទាំងស្រុងពេលម្ចាស់រវល់ស្រោចទឹកដើមទុរេនក្នុងចម្ការក្រោយផ្ទះ។មន្ត្រីអជ្ញាធរបានឱ្យដឹងថា គ្រោះអគ្គិភ័យនោះនៅ​ភូមិ​កន្ទួត​ ឃុំ​សំឡូត​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​កាលពីយប់ថ្ងៃទី២៤ ខែមករា។ប្រភពដដែលបានបន្តថា ​អគ្គិភ័យ​បានឆេះបំផ្លាញ​ផ្ទះ​ចំនួន​មួយ​ខ្នងទំហំ​៧​ម៉ែត្រ​គុណ៩​ម៉ែត្រ​សង់​ពី​ឈើ​ ប្រក់ស​ង្ក័​សី​ ជញ្ជាំង​ឈើ​​អស់ទាំងស្រុង។ក្នុងនោះររួមមានសម្ភារប្រើប្រាស់ដូចជា គោយន្តកន្ត្រៃ១គ្រឿង-ធុងបាស់៣គ្រាប់-អំភ្លី១-គ្រែដេក២-ឧបករណ៍ធ្វើកសិកម្ម-ម៉ាស៊ីនកាត់ស្មៅ១គ្រឿង-ម៉ាស៊ីនអារឈើ១គ្រឿង-នង្គ័លផាលរនាស់-ម៉ូទ័រឈូសឈើ១-ម៉ូទ័រស្វាន២-ម៉ូទ័រឆាប២-ម៉ាស៊ីនបូមខ្យល់១-ម៉ូទ័របុកគ្រឹះ១គ្រឿង-និងទ្រព្យសម្បត្តិមានតម្លៃខ្លះទៀតត្រូវភ្លើងឆេះអស់គ្មានសល់។​ចំណែកម្ចាស់ផ្ទះ​ឈ្មោះ​សំ​ ភឿន​ អាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ។​មន្ត្រីបានបន្តថា គ្រោះ​អគ្គិភ័យ​នេះ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ខណៈ​ម្ចាស់ផ្ទះ​រវល់​ស្រោច​ទឹក​ដើមទុរេនក្នុងចម្ការ​ក្រោយ​ផ្ទះ​។ពេលកំពុងឆេះកម្លាំង​នគរបាល​ស្រុក​សំឡូត​បាន​ចុះអន្តរាគមន៍ដោយ​ប្រើ​រថយន្ត​បាញ់ទឹក១​គ្រឿង​ទើបភ្លើងរលត់ទាំងស្រុង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *