ភ្នំពេញ៖មន្ត្រីនគរបាលផ្កាយ២ម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងជ្រុលឡើងលើសួនច្បារម្តុំវិមានឯករាជ្យរួចបន្តទៅបុករទេះលក់ទឹកសុទ្ធតែមិនបង្កគ្រោះថ្នាក់មនុស្សទេ។ហេតុការណ៍នេះកើតឡើងនៅសួនច្បារវិមានឯករាជ្យកាលពីម៉ោងប្រមាណ១០យប់ថ្ងៃទី២៤ ខែមករាឆ្នាំ២០២៣។មន្ត្រីនគរបាលប្រចាំគោលដៅបានឱ្យដឹងថា មុនកើតហេតុមានមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ម្នាក់ បើកបររថយន្តទំនើបក្នុងស្ថានភាពស្រវឹងឡើងលើសួនច្បារវិមានឯករាជ្យ រួចជ្រុលទៅបុកអ្នករុញរទះលក់ទឹកសុទ្ធ។
ចំណែកប្រជាពលរដ្ឋដើរលេងកម្សាន្តនិងអ្នកហាត់ប្រាណនៅក្បែរកន្លែងកើតភ័យព្រលឹងចុងសក់។រថយន្តបង្កម៉ាកឡង់គ្រីស័រ ផ្លាកលេខ ភ្នំពេញ 2AU-3868 អ្នកបើកបរឈ្មោះ យិន លីម ជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ។ចំណែកអ្នករុញរទេះលក់ទឹកសុទ្ធមិនរងរបួសទេព្រោះបានគេចផុត៕
