ភ្នំពេញ៖អ្នកនាំពាក្យតុលាការាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី២៥ ខែមករានេះថា ជនជាប់ចោទឈ្មោះ សោមណូរីទីយា ភេទប្រុស អាយុ១៩ឆ្នាំដែលបានបង្កគ្រោះដល់ជនរងគ្រោះអាយុ៦០ម្នាក់បានស្លាប់តុលាការបានបើកការស៊ើបអង្កេតតាមបញ្ញតិមាត្រ៨៣និងមាត្រា៨៥នៃច្បាប់ស្តីពីចរាចរណីផ្លូវគោក។មន្ត្រីដដែលបានបន្តថា ជនជាប់ចោទមិនបានបង្ហាញមុខនៅតុលាការតាមការកោះរបស់តុលាការទេ។ ជនជាប់ចោទបានប្រព្រឹត្តកាលពី៥ ខែធ្នូឆ្នាំ ២០២២នៅលើស្ពានជ្រោយចង្វាចាស់ដោយបើករថយន្តទៅបុកម៉ូតូជនគ្រោះមានគ្នា៣នាក់និងបង្កឱ្យឈ្មោះសុខ ឡេង ភេទប្រុស អាយុ៦០ឆ្នាំស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។តុលាការបានចោទ២បទល្មើសតាមមាត្រា៨៣ការបើកបរធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្នបណ្តាលឱ្យអ្នកទៃស្លាប់ និងមានរបួសស្នាមដល់អ្នកដទៃ៕
