Featured ព័ត៌មានសង្គម អប់រំ

កំពុងពិនិត្យករណីគ្រូវិទ្យាល័យសំពៅលូនកាត់សក់សិស្សប្រុសក្នុងថ្នាក់រៀន

ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាកំពុងពិនិត្យលើករណីគ្រូវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូនបានកាត់សក់សិស្សប្រុសៗក្នុងថ្នាក់ពេលកំពុងរៀន។គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលពីមហាជននិងបានរិះគន់ពីការចាត់វិន័យរបស់គ្រូនៃវិទ្យាល័យសម្តេចតេជោហ៊ុន សែន សំពៅលូន ក្នុងខេត្តបាត់ដំបង ដោយបានកាត់សក់ និងឆកសក់សិស្សប្រុសៗបើទោះបីជាសិស្សមួយចំនួនបានកាត់សក់ខ្លី សឹងតែគ្មានកន្លែងឱ្យឆកទៀតក្តី។លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា ក្រសួងកំពុងពិនិត្យលើករណីដែលគ្រូនៃវិទ្យាល័យសម្តេចតេជោហ៊ុន សែនសំពៅលូន បានកាត់សក់សិស្សប្រុស ទោះបីជាសិស្សកាត់សក់ខ្លីៗហើយក្តី។ជុំវិញបញ្ហានេះអ្នកគ្រូទឹង រចនា នាយិការងវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន បានបញ្ជាក់ថា “មុនដល់ការអនុវត្តកិច្ចការនេះសាលាបានប្រជុំណែនាំជាយូរមកហើយដោយតម្រូវឱ្យសិស្សសាលាប្រុសៗទាំងអស់ត្រូវកាត់សក់ម៉ូតប៉េអឹម។ជាមួយនោះយើងបានឯកភាពគ្នាក្នុងក្រុមប្រឹក្សាសាលាក៏ដូចជាក្រុមប្រឹក្សាយុវជនតាមរយៈការប្រជុំដាក់ផែនការនេះជាយូរឆ្នាំមកហើយ ហើយក៏បានអនុវត្តជាបន្តបន្ទាប់មកដែរ”។អ្នកគ្រូ ទឹង រចនា បានអះអាងថា អាណាព្យាបាលសិស្សនៅក្នុងតំបន់នោះមិនបានបញ្ចេញប្រតិកម្មប្រឆាំងជាមួយសាលាទេ។មិនតែប៉ុណ្ណោះអាណាព្យាបាលសិស្សទាំងនោះក៏បានគាំទ្រចំណាត់ការរបស់សាលាទៀតផង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *