ព័ត៌មានសង្គម សេដ្ឋកិច្ច

ជំនាញចាប់បានឈើ១៤សន្លឹកជាង៤ម៉ែត្រគូបយករក្សាទុក

ស្ទឹងត្រែង៖កម្លាំងផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានចាប់ឈើអារចំនួន១៤សន្លឹកជាង៤ម៉ែត្រគូបយករក្សាទុកជាបណ្តោះអាសន្ននៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង។លោកហ៊ុនសំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានឱ្យដឹងថានៅព្រឹកថ្ងៃទី២៦ ខែមករានេះថា ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងសហការជាមួយអាជ្ញាធរ ភូមិរំដេង-នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់។ជំនាញបានចុះបង្រ្កាបការសន្និធិឈើអារលេខ២ប្រភេទឈើទាលចំនួន១៤សន្លឹកស្មើនិង៤,៤៧៩ម៉ែត្រគូបដែលបានសន្និធិគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនៅក្នុងភូមិរំដេងឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។លោកនាយផ្នែកបានបន្តថា តាមការបញ្ជាក់ពីលោកមេភូមិនិងនគរបាលប៉ុស្តិ៍បានឱ្យដឹងថាឈើអារចំនួន១៤សន្លឹកនោះជារបស់ឈ្មោះ ញ៉ ជនជាតិខ្មែរអីស្លាមនៅខេត្តកំពង់ចាម។ក្រុមការងារបានសម្រេចដឹកជញ្ជូនវត្ថុតាងទាំងអស់យកទៅរក្សាទុកជាបណ្តោះអាសន្ននៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង និងចងក្រងសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើ៕ដោយ:សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *