Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ឃុំខ្លួនបុរសចិនម្នាក់ជាប់ចោទពីបទជួញដូរគ្រឿងញៀន៤គីឡូក្រាម

ភ្នំពេញ៖តុលាការរាជធានីភ្នំពេញព្រឹកថ្ងៃទី២៦ ខែមករានេះបានឃុំខ្លួនជនជាតិចិនម្នាក់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នដែលជាប់ចោទពីបទជួញដូរគ្រឿងញៀន៤គីឡូក្រាម។សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ YANG DEQIANG អាយុ៣៥ឆ្នាំជនជាតិចិនត្រូវបានចោទប្រកាន់ពីបទជួញដូរ-រក្សាទុក-ដឹកជញ្ជូននូវសារធាតុញៀនប្រភេទកេតតាម៉ីនចំនួន៤គីឡូក្រាម។ជនជាប់ចោទរូបនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមករានៅខេត្តព្រះសីហនុរួចបញ្ជូនមកអគ្គស្នងការដ្ឋាននគរបាលជាតិនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។យោងតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជាបទ-រក្សាទុក-ដឹកជញ្ជូន-ផលិតនិងចរាចរណ៍ដោយខុសច្បាប់នូវសារធាតុញៀនត្រូវផ្តន្ទាទោសដាក់ពន្ទនាគារពី២០ទៅ៣០ឆ្នាំឬអស់មួយជីវិត៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *