កម្សាន្ត ព័ត៌មានអន្តរជាតិ

តារា​សម្តែង​តៃវ៉ាន់​ចោទ​ប៉ូលិស​ថៃ​ពី​បទ​ពុករលួយ​និង​ជំរិត​ទារប្រាក់តែ​ប៉ូលិស​ថៃ​ថា​មិន​ពិត​

​អន្តរជាតិ៖តារា​ស្រី​ចិនតៃវ៉ាន់​ម្នាក់​បាន​ល្បី​លើ​សារព័ត៌មាន​នៅ​ប្រទេស​ថៃ​ក្នុង​សប្តាហ៍​នេះ​បន្ទាប់ពី​នាងបាន​អះអាង​ថា​​ត្រូវប៉ូលិសថៃ​បង្ខំ​ឱ្យ​បង់ប្រាក់​សំណូក​​​អំឡុង​ពេល​នាង​ទៅលេង​ទីក្រុង​បាងកក​កាលពីដើម​ខែ​មករា​។​

តារា​ស្រី​រូបនេះ​បាន​ព្រមាន​អ្នកដទៃ​ឱ្យ​ប្រុងប្រយ័ត្ន​ពេល​ទៅ​លេង​ប្រទេស​នេះ​។​នាងអាន យូឈី​ង An Yuqing ​ឬឆា​លីន អាន Charlene Anបាន​សរសេរ​នៅលើ​គណនី Instagram របស់​នាង​ថា តាក់ស៊ី​របស់​នាង​ត្រូវបាន​ប៉ូលិស​ឃាត់​ក្នុង​ទីក្រុង​បាងកក​ហើយ​បាន​បង្ខំនាង​ឱ្យ​ចេញពីរថយន្ត​។​នាងបន្ត​ថា ប៉ូលិស​បាន​ឆែកឆេ​រ​រាងកាយ​នាង ហើយ​ឆែក​មើល​ហោប៉ៅ កាបូប​យួរដៃ និង​កាបូប​លុយ​មុនពេល​សួរ​អំពី​ទិដ្ឋាការ​។​ ទិដ្ឋាការ​របស់​នាង​គឺជា​ទិដ្ឋាការ​ពេលមកដល់ VOA ប៉ុន្តែ​ប៉ូលិស​បាន​និយាយថា VOA មិន​អាច​ទទួលយក​បាន​ទេ ហើយ​វា​ត្រូវតែ​បោះ​លើ​លិខិត​ឆ្លងដែន​ដែលមាន​​និមិត្តសញ្ញា​ផ្លូវការ​តែប៉ុណ្ណោះ​។​

នាង​និយាយថា ក្រុម​របស់​នាង​បាន​ថត​វីដេអូ​នៃ​ការឆែកឆេរ ប៉ុន្តែ​មន្ត្រី​ប៉ូលីស​បាន​ប្រាប់​ពួកនាង​ឱ្យ​លុប​វា​ចោល​។​នាង​បាន​អង្វរ​ប៉ូលិស​ឱ្យ​ដោះលែង​ពួកនាង ហើយ​ការចរចា​បាន​ចំណាយពេល​ប្រហែល​២ម៉ោង​មុន​នឹង​មន្ត្រី​ប៉ូលិស​ម្នាក់​បាន​យក​នាង​ទៅ​ម្ខាង ហើយ​ទាមទារ​ប្រាក់​ចំនួន២៧.០០០ បាត(លុយថៃ)​។​ បន្ទាប់ពី​នាង​បង់​ប្រាក់​ឱ្យ​ប៉ូលិសពួក​មន្ត្រី​បាន​ហៅ​តាក់ស៊ី​ឱ្យ​ពួក​នាង ហើយ​ឱ្យ​ពួក​នាង​ចាកចេញទៅ​។​​មាន​ស្ត្រី​កូរ៉េ​៥​នាក់​ផ្សេង​ទៀត​ត្រូវបាន​ឃាត់​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដែរ ហើយ​នាង​មិន​ប្រាកដ​ទេ​ថា​តើ​ពួកគេ​នឹង​ត្រូវ​បង្ខំ​ឱ្យ​បង់លុយ​សំណូក​ដែរ​ឬ​អត់​?​នាង​បាន​និយាយថា “​ខ្ញុំ​នឹង​មិន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ទេ ហើយ​ខ្ញុំ​ចង់​ព្រមាន​ចិន​តៃវ៉ាន់​ថា ពួក​គេ​គួរតែ​ប្រយ័ត្ន​ពេល​ទៅលេង​ថៃមិនត្រូវ​យក​លុយ​ច្រើន​ដាក់​ក្នុង​កាបូបទេ​”​។​រឿងរ៉ាវ​របស់​នាង​បាន​ល្បី​ពេញ​កោះ​តៃវ៉ាន់ និង​បាន​ផ្ទុះ​ពេញ​ព័ត៌មាន​នៅប្រទេស​ថៃ​ក្នុង​សប្តាហ៍​នេះ​។នាង ឆា​លីន អាន សរសេរ​រៀបរាប់​រឿង​ដែល​ប៉ូលិស​ថៃ​ជំរិត​ទារប្រាក់​ពី​នាង​នៅ​បាងកកបង្ហោះ​លើ Instagram។

ទោះជា​យ៉ាងណា សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​នៅ​ថ្ងៃ​ទី២៨ ខែមករា​ឆ្នាំ២០២៣នេះ​​ថា កាម៉េរ៉ា​សុវត្ថិភាព​៣-៤​នៅ​កន្លែងកើតហេតុ​បានប​ង្ហាះ​ទិដ្ឋភាព​ផ្សេង​ខុសពី​ការអះអាង​របស់​តារា​រូបនេះ គឺថា​អត់​​មាន​ឃើញ​សកម្មភាព​ប៉ូលីស​ទារ​ឬ​ទទួល​ប្រាក់​ពី​នាង​ទេ​។​អ្នកនាំពាក្យ​ប៉ូលិស​បាន​អះអាងថា រូប​ក្នុង​ការម៉េរ៉ា​បានបង្ហាញ​នាង អាន យូឈី​ង​និង​បុរស​៣​នាក់​ទៀត​ឈរ​និយាយ​ជាមួយ​ប៉ូលិស​ដ៏​យូរ មុន​តាក់ស៊ី​ពណ៌​ក្រហម​មួយ​ចូល​មក​និង​នាំ​ពួកគេ​ចេញទៅ​។​ឥឡូវ ប៉ូលិស​ថៃ​បាន​ទាក់ទង​ទៅ​ប៉ូលិស​តៃវ៉ាន់​ឱ្យ​ស៊ើបអង្កេត​រឿង​នេះ​ថា​​ ការនិយាយ​របស់​នាង​ជា​ការពិត​ឬ​ជាការ​បំភ្លៃ​?

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប៉ូលិស​៧​នាក់​ដែល​ជាប់ចោទ​ថា​ជំរិត​ទារប្រាក់​ពី​នាង​​ក៏​ត្រូវ​បាន​ហៅ​ទៅ​សួរនាំ​ហើយ​ពួកគេ​បាន​បដិសេធ​ថា​មិន​បាន​ធ្វើ​ដូច​ការចោទប្រកាន់​ទេ​៕ពីស្ត្រេតថែមស៍ប្រែសម្រួលដោយ៖សំណាង រស្មីកម្ពុជា

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *