Featured ព័ត៌មានសង្គម សេដ្ឋកិច្ច

ក្នុងឆ្នាំ២០២៣នេះខេត្តកំពង់ឆ្នាំងនឹងទទួលបានគម្រោងធំៗចំនួន៣ទៀត

កំពង់ឆ្នាំង៖ខេត្តកំពង់ឆ្នាំងទទួលបានគម្រោងធំៗចំនួន៣បន្ថែមទៀតនឹងលេចឡើងក្នុងឆ្នាំ២០២៣នេះ។កាលពីថ្ងៃទី២៦ ខែមករាលោកស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​ស្ដីពី​ភាពជោគជ័យ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លងមក​របស់​ខេត្តកំពង់ឆ្នាំង។លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៣ទៀត។គម្រោងទី១-ស្ពានកំពង់ឆ្នាំង-កំពង់ធំមានប្រវែង៣.៩០០ម៉ែត្រ។ទី២-ផ្លូវភ្ជាប់ពីកំពង់ឆ្នាំងទៅកំពង់ធំមានប្រវែង៥៧គីឡូម៉ែត្រនិងទី៣-កំពង់ផែពហុបំណងនឹងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយ។លោកស៊ុន សុវណ្ណរិទ្ធបានបន្តថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំង៣នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ-ការដឹកជញ្ជូន-និងផ្តល់ផលចំណេញទាំងថវិកា-ពេលវេលាព្រមទាំងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិទៀតផង។អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងទៀតថា“បើសិនរាជរដ្ឋាភិបាលបានសាងសង់ស្ពានតភ្ជាប់ពីក្រុងកំពង់ឆ្នាំងទៅកំពង់ធំដែលមានប្រវែង៣.៩០០ម៉ែត្រនិងធ្វើផ្លូវ៥៧គីឡូម៉ែត្រទៀតនោះក្នុងការធ្វើដំណើរតែកន្លះម៉ោងប៉ុណ្ណោះ។លោកបានបន្តថា ថ្មីៗនេះគម្រោងសាងសង់កំពង់ផែពហុបំណងរាជរដ្ឋាភិបាលបានអនុម័តរួចរាល់ហើយ។ដោយឡែកគម្រោងចំនួន២ទៀតកំពុងរង់ចាំការអនុម័ត។គួរបញ្ជាក់ថា ចំពោះគម្រោងស្ពានកំពង់ឆ្នាំង​-កំពង់ធំគឺភ្ជាប់ពីស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងឆ្ពោះទៅក្រុងស្ទឹងសែនខេត្តកំពង់ធំខណៈស្ពាននេះត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាំងពីឆ្នាំ២០១៩។ស្ពាននេះ​នឹង​ក្លាយជា​ស្ពាន​ដែល​វែង​ជាងគេ​នៅ​កម្ពុជា​ ត្រូវ​ឆ្លងកាត់​ដៃទន្លេ​ចំនួន​២គឺ​ទន្លេ​ផ្សារ​ក្រោមទល់​មុខទីរួមខេត្តនិង​ទន្លេ​កំពង់​ហាវខេត្ត​កំពង់​ឆ្នាំ ឆ្ពោះទៅ​ខេត្តកំពង់ធំ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *