ព័ត៌មានសង្គម សន្តិសុខ

ក្មេង២នាក់នាំគ្នាចុះលេងទឹកជាប់ព្រែកកំចាយបណ្តាលឱ្យលង់ស្លាប់

កំពត៖សពក្មេងប្រុសចំនួន២នាក់ត្រូវបានរកឃើញក្នុងព្រែកកំចាយដោយក្រុមអ្នកស៊ីឈ្មួលមុជទឹកក្រោយបាត់ពីផ្ទះអស់មួយយប់។ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពតកាលពីវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែមករា។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះដែលស្លាប់ឈ្មោះឆក សម្បត្តិ អាយុ៨ឆ្នាំនិងឈ្មោះថន សុខគា អាយុ៧ឆ្នាំ។ទាំង២នាក់នៅភូមិឃុំខាងលើ។ក្រុមគ្រួសារក្មេងរងគ្រោះបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៩ ខែមករាទាំង២នាក់បាននាំគ្នាជិះកង់ដើរលេងក្នុងភូមិដោយសារយប់តាមរកមិនឃើញ។លុះព្រឹកថ្ងៃទី៣០ ខែមករាក៏បន្តដើររកស្រាប់តែឃើញកង់ដែលពួកគេ២នាក់បានជិះដាក់ផ្អែកដើមស្វាយនិងស្បែកជើង២គូនៅក្បែរព្រែកកំចាយក្នុងដីអ្នកភូមិមួយកន្លែង។ដោយមានការសង្ស័យជាករណីចុះលេងហើយលង់ទឹកសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរបានជួលអ្នកមុជទឹករាវរករហូតដល់ម៉ោង១២ថ្ងៃត្រង់ទី៣០មករានេះក៏ឃើញសពទាំង២នាក់ក្នុងព្រែកកំចាយតែម្តង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *