ព័ត៌មានសង្គម សន្តិសុខ

នាំក្រុមក្មេងទំនើង៨នាក់កាប់សិស្សឱ្យរបួសធ្ងន់២នាក់ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឬស្សីកែវបានស្រាវជ្រាវចាប់ជនដៃដល់ចំនួន៨នាក់ក្រោយធ្វើសកម្មភាពកាប់លើសិស្សសាលាឱ្យរបួសធ្ងន់២នាក់បញ្ជូនទៅតុលាការ។សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៨ ខែមករា នៅផ្លូវបេតុង ភូមិទួលពពែ សង្កាត់ ទួលសង្កែទី២ ខណ្ឌឬស្សីកែវ កម្លាំងនគរបាលខណ្ឌឬស្សីកែវបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនដៃដល់ចំនួន៨នាក់ចំណោម១២នាក់ដែលបានប្រើកាំបិតប៉័ងតោកាប់សិស្សសាលាឱ្យរបួសធ្ងន់២នាក់។មន្ត្រីដដែលបានបន្តថា ជនរងគ្រោះឈ្មោះគ្រីណាសាការ អាយុ១៦ឆ្នាំជាខ្មែរអីស្លាមជាសិស្សស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវរងរបួសធ្ងន់។ឈ្មោះ រី ណារុនអាយុ១៥ឆ្នាំជា សិស្ស ស្នាក់នៅភូមិសង្កាត់ជាមួយគ្នារបួសធ្ងន់។លុះដល់យប់ថ្ងៃទី២៩ ខែមករា កម្លាំងខណ្ឌនិងប៉ុស្តិ៍បានចុះស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យ ចំនួន៨ នាក់ក្នុងចំណោមបក្ខពួក១២នាក់-ឈ្មោះ សុខ ជា-ឈ្មោះ តុង ម៉េងលី-ឈ្មោះ ម៉ៅហឿន មិថុនា-ឈ្មោះ ហុក សុធារិទ្ធ-ឈ្មោះ ហួត ចាន់តារាពេជ្រ-ឈ្មោះ យ៉េត រ៉ាវី-ឈ្មោះ សុគន្ធ បញ្ញា-និងឈ្មោះទឹម បញ្ញា។ពូកគេមានអាយុពី១៤ដល់១៦ឆ្នាំនៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ដកហូតវត្ថុតាងរួមមាន -កាំបិតបុ័ងតោ២ និងម៉ូតូ២ គ្រឿង ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *