ព័ត៌មានសង្គម សន្តិសុខ

រៀបចំសំណុំរឿងនាំជនសង្ស័យសម្លាប់មនុស្សនៅខេត្តកោះកុងទៅតុលាកា

កណ្ដាល៖កម្លាំងនគរបាលនាយកដ្ឋានបានស្រាវជ្រាវករណីឃាតកម្មនៅខេត្តកោះកុងរហូតចាប់ខ្លួនជនដៃដល់បាននៅស្រុកលើកដែកខេត្តកណ្ដាលនឹងត្រៀមបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។សមត្ថកិច្ចក្នុងប្រតិបត្តិការណ៍បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៩ ខែមករា​​កម្លាំងនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ-នគរបាលខេត្តកោះកុង-ខេត្តកណ្តាលនិងខេត្តព្រៃវែង។សមត្ថកិច្ចបានសហការចាប់ជនសង្ស័យឈ្មោះផន ចាន់រ៉ា ហៅលៀន អាយុ២២ឆ្នាំនៅម្តុំភូមិដើមអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។បុរសនេះពាក់ព័ន្ធករណីឃាតកម្មដោយចាក់សម្លាប់មនុស្សបណ្តាលឱ្យជនរងគ្រោះឈ្មោះឡាយ សុធារិទ្ធ អាយុ១៨ឆ្នាំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងបានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។គួររំលឹកថា កាលពីយប់ថ្ងៃទី២៧ ខែមករា នៅភូមិអណ្ដូងទឹក ស្រុកបូទុមសាគរមានករណី ចាក់សម្លាប់មនុស្សបង្កដោយជនសង្ស័យឈ្មោះ ផន ចាន់រ៉ា ជាងសំណង់ កន្លែងកំណើត ស្រុកព្រះស្ដេច ខេត្តព្រៃវែង។មុនចាប់ខ្លួននៅភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងជនសង្ស័យបានយកវត្ថុរឹងមុតស្រួចចាក់សម្លាប់លើជនរងគ្រោះឱ្យស្លាប់រួចរត់គេចខ្លួន៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *