Featured ព័ត៌មានសង្គម សន្តិសុខ

ឃុំខ្លួនស្រ្តីអាជីវករម្នាក់ករណីចេញសែកអត់សាច់ប្រាក់ចំនួន៥.០០០ដុល្លារ(មានវីដេអូ)

ភ្នំពេញ៖តុលាការភ្នំពេញកាលពីល្ងាចថ្ងៃទី២៩ ខែមករាបានឃុំខ្លួនស្រ្តីអាជីវករអនឡាញម្នាក់ដាក់ពន្ធនាគារព្រៃស”ម២”បណ្តោះអាសន្នករណីចេញសែកស្អុយចំនួន៥.០០០ដុល្លារ។សមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីជាប់ចោទឈ្មោះសល់ ស្រីនៀត អាយុ​២៥ឆ្នាំ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី២៨ ខែមករា ពីបទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ជាសែកស្អុយចំនួន៥.០០០ដុល្លារ។មុនឃាត់ខ្លួនស្ត្រីខាងលើនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោក្រោយពីសមត្ថកិច្ចទទួលបានបណ្តឹងពីម្ចាស់បំណុល។បន្ទាប់ពីសាកសួរជនសង្ស័យរួចបានរកឃើញពិតជាបានពាក់ព័ន្ធប្រព្រឹត្តអំពើនោះមែន។មន្ត្រីនគរបាលយុត្តិធម៌ក៏បាន កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការតាមនីតិវិធី។តាមបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២២ ឈ្មោះ សល់ ស្រីនៀតបានទៅខ្ចីប្រាក់ពីដើមបណ្តឹងដើម្បីយកមកប្រកបមុខរបររកស៊ីដែលកន្លងមកខ្ចីរួចសងៗ។លើកនេះខ្ចី៥.០០០ដុល្លារសន្យាសងគ្រប់ចំនួនវិញក្នុង១សប្តាហ៍ដោយចេញមូលប្បទានប័ត្រចំនួន២សន្លឹក។ប៉ុន្តែខាងធនាគារបានបញ្ជាក់យ៉ាងច្បាស់លាស់ថាសែក២សន្លឹកនេះគ្មានសាច់ប្រាក់ទេ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *