ព័ត៌មានសង្គម សន្តិសុខ

រថយន្តទំនើបបុកម៉ូតូរួចអូសជាច្រើនម៉ែត្របណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖រថយន្តទំនើបម៉ាកម៉ាស់ស្តាបានបើកបុកម៉ូតូពីចំហៀងពេញទំហឹងពេលកំពុងជិះឆ្លងផ្លូវរួចអូសជាច្រើនម៉ែត្របណ្ដាលឱ្យបុរសខាងម៉ូតូរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភ្លើងស្តុប៩២ ផ្លូវភ្នំពេញ-ហាណូយស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខកាលពីរំលងអធ្រាត្រចូលថ្ងៃទី៣១ ខែមករា។ សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមផ្លាកលេខមណ្ឌលគិរី1A-2367ធ្វើដំណើរតាមផ្លូវលេខ៩២ឆ្លងទៅផ្លូវភ្នំពេញ-ហាណូយពីកើតទៅលិច។មកដល់កន្លែងខាងលើមានរថយន្តម៉ាកMazda ផ្លាកលេខភ្នំពេញ2BA-1197បើកដឹកក្រុមគ្រួសារមានក្មេងចាស់ប្រុសស្រី៦នាក់។រថយន្តបើកតាមផ្លូវភ្នំពេញ-ហាណូយពីជើងទៅត្បូងហ្វ្រាំងមិនទាន់ក៏ជ្រុលបុកម៉ូតូរួចអូសជាច្រើនម៉ែត្របណ្ដាលឱ្យខាងម៉ូតូរងរបួសធ្ងន់។ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងយករថយន្តនិងម៉ូតូទៅទុករង់ចាំដោះស្រាយពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *