សេដ្ឋកិច្ច

ធនាគារ​ឯកទេស​វី​ង​បង្កើត​បទពិសោធ​មិន​ប្រើ​ក្រដាសប្រាក់​ក្នុង​ការទូទាត់​ហិរញ្ញវត្ថុ​

ភ្នំពេញ​៖​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​កំពុង​ត្រួសត្រាយ​ផ្លូវ​ដើម្បី​ពង្រីក​សេវាកម្ម​របស់ខ្លួន​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ប្រទេស​កម្ពុជា​តាមរយៈ​ការផ្តល់ជូន​ពួកគេ​នូវ​សេរីភាព​ក្នុងការ​រក្សា​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​។​ជាមួយ​នោះ​និង​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិនចាំបាច់​មាន​ក្រដាសប្រាក់​ក៏ដូចជា​ដើម្បី​ធានា​នូវ​ភាពងាយស្រួល​និង​សុវត្ថិភាព​របស់​ពួកគេ​ផងដែរ​។​

​លោក Manu Rajan អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត មានប្រសាសន៍ថា​៖ «​ប្រទេស​កម្ពុជា​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​ហើយ​ជាមួយនឹង​ការផ្តល់ជូន​នេះ​យើង​ធានា​នូវ​ភាពងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ​ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។​យើង​បាន​ដាក់ចេញ​នូវ​ការផ្តល់ជូន​នេះ​បន្ទាប់ពី​មើលឃើញ​ពី​តម្រូវការ​របស់​ភ្ញៀវទេសចរ​ដែល​មកដល់​ប្រទេស​កម្ពុជា​។​

​លោក​អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​បន្តថា​យើង​មាន​ក្តី​រីករាយ​ក្នុងការ​ផ្តល់ជូន​ពួកគេ​នូវ​ការភ្ជាប់​ទំនាក់ទំនង​សុវត្ថិភាព​និង​ភាពងាយស្រួល​ជា​កញ្ចប់​តែម្តង​»​។​កញ្ចប់​សេវាកម្ម Wing4U Tourist Pack មាន​ស៊ីម​កាត​មួយ​ដែលមាន​អ៊ីនធឺណិត​និង​កញ្ចប់​សម្រាប់​ខ​ល​ទូរស័ព្ទ​ក្នុង​រយៈពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​រួមជាមួយ​ការចូល​ទៅកាន់​គណនី​វី​ង​និង​ម៉ា​ស្ទ័​រ​កាត​ផងដែរ​។​ដែល​អាច​ប្រើ​សម្រាប់​ការទិញ​ទំនិញ​ការ​កក់​និង​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាងច្រើន​។​

​ជាមួយនឹង​ម៉ា​ស្ទ័​រកា​ត​អន​ឡាញ​របស់​វី​ង​ទេសចរ​អាច​ស្គែ​ន​QR​កូដ​និង​ទូទាត់​ប្រាក់​បាន​ជាង​៤​ម៉ឺន​ហាង​ហើយ​ម៉ា​ស្ទ័​រកា​ត​អនុញ្ញាតឱ្យ​ពួកគេ​អាច​ទិញ​ទំនិញ​បាន​ជាង​៨.០០០​ហាង​នៅ​ទូទាំងប្រទេស​។​ភ្ញៀវទេសចរ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការផ្តល់ជូន​ដោយ​សុវត្ថិភាព​តាមរយៈ​ការទូទាត់​ប្រាក់​របស់​វី​ង​តាមរយៈ​របៀប​បង់ប្រាក់​របស់​វី​ង​ហើយ​មាន​ភាពងាយស្រួល​ក្នុង​ការដក​ប្រាក់​ដោយមាន​តម្លៃ​ទាប​បំផុត​នៅតាម​ភ្នាក់ងារ​វី​ង​ជាង ៧០០០ កន្លែង​នៅ​ទូទាំងប្រទេស​។​

​ការផ្តល់ជូន​នេះ​មាន​ចំនួន ២ ប្រភេទ​គឺ​សេវាកម្ម «Wing4U Tourist Basic» ដែលមាន​អ៊ីនធឺណិត ១,៥ ជី​ហ្គា​បៃ និង​ការផ្ញើ​សារ និង​តេ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់​សម្រាប់​រយៈពេល ៧ ថ្ងៃ ចំណែក “Wing4U Tourist Extra” មាន​អ៊ីនធឺណិត ការផ្ញើ​សារ និង​តេ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់​សម្រាប់​រយៈពេល ៧ ថ្ងៃ ដែល​ស៊ីម​កាត​ទាំងនេះ​មាន​សុពលភាព​រយៈពេល​៣០​ថ្ងៃ​។​ភ្ញៀវទេសចរ​ក៏​អាច​ទិញ​កញ្ចប់​បន្ថែម​ឲ្យ​សមស្រប​ទៅតាម​ការ​ស្នាក់​នៅ​របស់​ពួកគេ​ផងដែរ​។​

​លោក​ManuRajan​បន្ថែមថា​៖«​យើង​ជឿជាក់ថា​បទពិសោធន​មិន​ប្រើ​ក្រដាសប្រាក់​នេះ​នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​អ្នក​ដែល​ស្វែងរក​ដំណោះស្រាយ​ទូទាត់​ប្រាក់​ងាយស្រួល​ក្នុងអំឡុងពេល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​ដ៏​ស្រស់ស្អាត​នេះ​កាន់តែច្រើន​»​។​

​បច្ចុប្បន្ន​ការផ្តល់ជូន​នេះ​មាននៅ​បញ្ជរ​វី​ង​ដែលមាន​ទីតាំង​ស្ថិតនៅ​ច្រកទ្វារ​ពេល​អ្នកដំណើរ​មកដល់​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​នៅពេល​អនាគត​នឹងមាន​នៅតាម​បណ្តា​ទីតាំង​ជាច្រើន​នៅ​ទូទាំងប្រទេស​រួមជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ដែលជា​ច្រកចូល​ប្រទេស​កម្ពុជា​ដ៏​សំខាន់​មួយទៀត​ក្រៅពី​រាជធានី​ភ្នំពេញ​៕​សុផល​

rsc

Leave a Reply

Your email address will not be published. Required fields are marked *