សន្តិសុខ

ឃាត់ខ្លួន​បុរស​ម្នាក់​ក្នុង​បន្ទប់​ផ្ទះសំណាក់​ករណី​លួច​សា​ហាយ​ស្មន់​ប្រពន្ធ​មិត្តភក្តិ​

ស្ទឹងត្រែងៈ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​មួយកន្លែង​ស្ថិតក្នុង​ភូមិ​កាំ​ង​មេម៉ាយ​សង្កាត់​ព្រះបាទ​ក្រុង​ស្ទឹងត្រែង​ករណី​លួច​សា​ហាយ​ស្មន់​ប្រពន្ធ​មិត្តភក្តិ​កាលពី​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩​។​បង្ក​ការភ្ញាក់ផ្អើល​ដោយសារ​រឿង​ស្នេហា​សហាយស្មន់​ផិតក្បត់​ដោយ​ស្ត្រី​ម្នាក់​មានកូន​ស្រី​ចំនួន​៣​នាក់​បែរជា​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ជា​មិត្តភក្តិ​របស់​ប្តី​។​

​តាម​ការរៀបរាប់​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​ករណី​ផិតក្បត់​គឺ​ស្ត្រី​ម្នាក់​មាន​ប្តី​និង​កូនស្រី​បីនាក់​រួចហើយ​។​បុរស​ដែល​ទាក់ចិត្ត​ប្រពន្ធ​គេ​គឺជា​អ្នករស់នៅ​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​តាម​សាច់រឿង​បានឱ្យដឹងថា​បុរស​ផិត​ប្រពន្ធ​គេ​គឺជា​អ្នក​រាប់អាន​គ្នា​បងប្អូន​ធម៌​បាយទឹក​ជាមួយគ្នា​នៅ​ក្រុង​ស្ទឹងត្រែង​។​ក្រោយពី​រាប់អាន​គ្នា​យូរៗ​ទៅ​ស្រាប់តែ​បុរស​នោះ​មានគំនិត​ទំនាក់ទំនង​ស្នេហា​ប្រពន្ធ​គេ​។​

​បើតាម​ការនិយាយ​ពី​មិត្តភក្តិ​និង​ស្វាមី​ថា​ចាប់តាំងពី​យកគ្នា​ជា​ប្តី​ប្រពន្ធ​រហូត​មានកូន​បីនាក់​មិនដែល​មានទំនាស់​រឿង​ធំដុំ​ទេ​។​លុះ​ពេល​ចាប់តាំងពី​រាប់អាន​មាន​អ្នកផ្សេង​មក​ប្រពន្ធ​បែរជា​បញ្ចេញ​ច​រឹក​ទាំង​ការនិយាយស្តី​ខុសពី​ធម្មតា​ធ្វើឱ្យ​ប្តី​កើតការ​សង្ស័យ​។​នេះ​បើតាម​ការរៀបរាប់​ពី​ប្តី​ទៀតថា​ប្រពន្ធ​មាន​ទំនាក់ទំនង​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​និង​កាន់តែ​ប្លែក​ខុសពី​មុន​។​សកម្មភាព​នេះ​ធ្វើឱ្យ​ប្តី​ចាប់អារម្មណ៍​តាមដាន​ប្រពន្ធ​គ្រប់​សកម្មភាព​។​

​នៅ​ព្រឹក​ថ្ងៃកើតហេតុ​បុរស​ជា​ប្តី​រួម​និង​មិត្តភក្តិ​បាន​តាមដាន​បុរស​សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​របស់ខ្លួន​។​បុរស​ជា​ប្តី​បានឃើញ​បុរស​សង្ស័យ​ទាក់ទង​ប្រពន្ធ​ទិញ​បាយ​ពីរ​កញ្ចប់​នៅ​ផ្សារ​គីឡូ​២​និង​តាម​បន្ត​ឃើញ​ទិញ​ផ្លែ​ដូង​ចំនួន​២​ផ្លែ​ជិះ​ម៉ូតូ​ឆ្ពោះ​ទៅខាង​ស្ពាន​មេគង្គ​។​បន្ទាប់ពី​តាមដាន​ឃើញ​ជិះ​ម៉ូតូ​ចូលក្នុង​ផ្ទះសំណាក់​មែន​។​ប្តី​បាន​ប្រាប់​សាច់ញាតិ​និង​ចូល​គាស់​ទ្វារ​បន្ទប់​ផ្ទះសំណាក់​បង្ក​មានការ​ភ្ញាក់ផ្អើល​។​

អ្នកឃើញ​ហេតុថា​បុរស​ជា​ប្តី​បាន​វាយ​ទៅលើ​បុរស​សហាយស្មន់​យ៉ាងខ្លាំង​ដើម្បី​រំសាយកំហឹង​។​ស្ត្រី​ជា​ប្រពន្ធ​មិន​និយាយស្តី​អ្វី​ទាំងអស់​រួច​បើក​ម៉ូតូ​ចេញពី​ផ្ទះសំណាក់​បាត់​។​ដោយ​បុរស​សហាយ​ត្រូវ​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។​រកឃើញ​ភស្តុតាង​នៅសល់​ក្នុង​បន្ទប់​មានដូចជា​បាយ​ពីរ​ប្រអប់​ដូង​ពីរ​ផ្លែ​និង​ស្រោមអនាម័យ​ប្រើ​រួច​មួយ​។​

​តួ​ស្រី​ខាង​សារព័ត៌មាន​យើង​មិនទាន់​សុំ​ការបកស្រាយ​នៅឡើយ​ទេ​។​ចំណែក​សមត្ថកិច្ច​នគ​របាល​ប្រាប់​ដល់​អ្នកកាសែត​ថា​សុំ​មិន​បង្ហាញ​ឈ្មោះ​អ្នកពាក់ព័ន្ធ​ដោយ​គ្រាន់តែ​មានការ​សម្របសម្រួល​គ្នា​បញ្ចប់រឿង​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *