ភ្នំពេញ៖គ្រាន់តែចូលដល់ខែថ្មីភ្លាមគឺខែមីនានេះឆ្នាំ២០២០នេះតារាស្រីមានសូនីតាចាប់ផ្តើមលេងឈុតធំជាមួយការសម្ញែងរូបភាពសិចស៊ីជាថ្មី ដោយលើកនេះហាក់សិចស៊ីប្លែកគួរឱ្យចាប់អារម្មណ៍ ។
មានសូនីតាបានរំលេចភាពសិចស៊ីជាមួយឈុតពណ៌សមានស្បៃរំភើយជាម៉ូដយ៉ាងស្រស់ស្អាតហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺស្ទីលថតបញ្ចេញគល់ភ្លៅហ្មត់ស្រឡូនរបស់នាងដែលធ្វើឱ្យអ្នកគាំទ្រសឹងភ្លឹកអស់ហើយ។ចំណែករូបសម្រស់របស់នាងវិញនៅតែមានរូបឆោមសស្រស់ស្អាតដដែល ម្យ៉ាងទៀត។
ក្នុងនោះដែរឆ្នាំថ្មីនេះនាងឈានចូលអាយុ៣០ឆ្នាំហើយតែសម្រស់នាងស្រស់ស្អាតមិនចាញ់ក្មេងអាយុ២០ឆ្នាំឡើយ។តារាស្រីមានសូនីតាបានបង្ហោះឃ្លាខ្លីមួយចូលបណ្តាញសង្គមដោយនាងបាននិយាយថា «សម្រស់របស់ស្ត្រីពិតប្រាកដមិនមែនស្ថិតនៅមុខនោះទេ គឺនៅចរិយា និង មារយាទ … ហើយក៏មិនអាចវាយតម្លៃលើសំបកក្រៅរបស់គេដែរ» ៕Skay news