ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ចូលឆ្នាំប្រពីណីជាតិ៣ថ្ងៃខេត្តកំពង់ចាម​​ទទួលទេសចរ ប្រមាណ១លាន​៥០ម៉ឺន​នាក់

កំពង់ចាម​៖​ចូលឆ្នាំរយៈពេល​ ៣ថ្ងៃពីថ្ងៃទី១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៣​ នេះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ និង​លោកជំទាវ​, ​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​មន្ត្រី​ពាក់ព័ន្ធ​ជុំវិញ​ខេត្តនិងប្រជាពលរដ្ឋ​ បានចូលរួម​ លេងល្បែងប្រជាប្រិយ​ ប្រពៃណី​ជាតិ​ខ្មែរមាន ពូនភ្នំខ្សាច់​ និងស្រង់ព្រះ​ ​នៅ​តាម​​ទី​វត្តអារាម​។ជាមួយគ្នានោះ​ក៏​មាន​ពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​​បរទេស​ មក​កម្សាន្ត​ នៅតំបន់​រមណីយដ្ឋាន​​ទេសចរណ៍​ នៅតាមបណ្តាស្រុកក្រុងនានា​ប្រមាណ​ជា​ ១លាន​ ៥០ម៉ឺន​នាក់។ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៦៧៦នាក់។​លោក ស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានឱ្យដឹងថា​ ដើម្បី​បង្កភាពសប្បាយរីករាយ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ជូនប្រជាពលរដ្ឋ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ឱ្យ​មន្ទីរទេសចរណ៍ សហការ ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងសាលាក្រុងកំពង់ចាម ទទួលភារកិច្ចរៀបចំសង្ក្រាន្ត នៅវាលស្មៅមុខសាលាខេត្ត​ ដោយមានភ្ញៀវមកលេងកម្សាន្ត យ៉ាងច្រើនកុះករ ។​ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងរយៈពេល៣ថ្ងៃនេះដែរ​ គឺពុំមានបញ្ហាអ្វីកើតឡើងធំដុំឡើយ គឺបានដំណើរការយ៉ាងល្អប្រសើរ ។​ លោកប្រធានមន្ទីរ បញ្ជាក់ដែរថា ដើម្បីបង្កភាពសប្បាយដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាភ្ញៀវបានទស្សនាកម្សាន្តផងនោះ។មន្ទីរទេសចរណ៍ខេត្ត បានសហការណ៍ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរៀបចំកម្មវិធី នៅតាមរមណីដ្ឋានលេងល្បែងប្រជាប្រិយ ដូចជា បោះអង្គុញ​ ចោលឈូង លាក់កន្សែង​ ទាញព្រ័ត្រ គោះត្រដោក​ លោតបាវ វាយ​ក្អម​ ​ឡើង​សសរ​ខ្លាញ់​ និង​ល្បែង​កម្សាន្ត​មួយ​ចំនួន​ទៀត​។ល្បែងកម្សាន្តខាងលើក្នុងន័យលើកកម្ពស់វប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ក្រោមម្លប់សន្តិភាព នៃការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ៕ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *