Featured នយោបាយ ព័ត៌មានសង្គម

លិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគោរមងារកិត្តិយស និង​សញ្ញាបត្របណ្ឌិតកិត្តិយស

ភ្នំពេញ៖ឯកឧត្តម អ៊ុនចាន់ដា   អភិបាលខេត្តកំពង់ចាមសូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទទួលបាន គោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” និង​សញ្ញា​​បត្របណ្ឌិតកិត្តិយសផ្នែក “មនុស្សសាស្ត្រ និងសាមគ្គីភាព” កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។គោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” ដែល​សម្តេចតេជោទទួលបានដោយអង្គការ​ពុទ្ធសាសនិក​ពិភព​លោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា នៅពេលនេះគឺជាការទទួលស្គាល់ការលះបង់​ពេញមួយ​ជីវិត​របស់សម្តេចតេជោចំពោះសន្តិភាព និងព្រះពុទ្ធសាសនា។សញ្ញាបត្របណ្ឌិតកិត្តិយស “មនុស្សសាស្ត្រ និងសាមគ្គីភាព” ដែល​សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបានដោយ​សាកល​វិទ្យា​ល័យណេហ្គរី ប៉ាដាង របស់ប្រទេសឥណ្ឌូនេស៊ីនៅពេលនេះ ។ការផ្តល់សញ្ញា​បត្របណ្ឌិតកិត្តិយស គឺជាការទទួលស្គាល់ចំពោះស្នាដៃដ៏ចំណានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា ឱ្យមានភាពចម្រើនលូតលាស់ ប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព។ ​សញ្ញា​បត្របណ្ឌិតកិត្តិយស គឺជាការផ្តល់តម្លៃយ៉ាងខ្ពស់ខ្ពស់បំផុតចំពោះមគ្គុទ្ទេសក៍ឯករបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកកសាងអភិវឌ្ឍន៍ដ៏អស្ចារ្យមួយរបស់សង្គមកម្ពុជា។ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លៃនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕ញ៉ែម សុផល

 

 

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *