Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនឧក្រិដ្ឋជន៣នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀនជាង២៤៦គីឡូទៅតុលាការ 

ភ្នំពេញ៖កម្លាំងជំនាញបានចាប់ឧក្រិដ្ឋជន៣នាក់ សង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀនឆ្លងដែន និងរឹបអូសវត្ថុតាងជាង២៤៦គីឡូក្រាម ត្រូវបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២២និង២៥ ខែឧសភាឆ្នាំ២០២៣ កម្លាំងជំនាញបានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវចូលមកកម្ពុជា ជាបន្តបន្ទាប់នៅ៤គោលដៅផ្សេងគ្នា។ទី១-ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យចាប់ជនសង្ស័យម្នាក់។ទី២-នៅស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវសហព័ន្ធរុស្សី ខណ្ឌពោធិ៍សែនជ័យ ចាប់ជនសង្ស័យម្នាក់។ទី៣-នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។គោលដៅទី៤-នៅបុរីពិភពថ្មី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលចាប់ជនសង្ស័យម្នាក់។លទ្ធផលសមត្ថកិច្ចចាប់បានវត្ថុតាងគ្រឿងញៀនច្រើនប្រភេទសរុបទម្ងន់២៤៦គីឡូ៥១០ក្រាម។ក្នុងនោះជនសង្ស័យ៣នាក់ឈ្មោះ សុខ ណារ៉ុង អាយុ ២៩ឆ្នាំ-ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន អាយុ២៧ឆ្នាំជនជាតិថៃនិងឈ្មោះ យ័ន គុយហេងអាយុ ៣៣ឆ្នាំជាមេខ្លោង។រថយន្ត២គ្រឿង-ម៉ូតូ៣គ្រឿង-ទូរសព្ទ២គ្រឿង-គណនីធនាគារចំនួន៨។បច្ចុប្បន្នជនសង្ស័យជាមួយវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *