ព័ត៌មានសង្គម សន្តិសុខ

ដាក់គុកជនសង្ស័យចាក់សម្លាប់មន្ត្រីនគរបាលម្នាក់នៅបុរីកីឡាជិត១ឆ្នាំមុន 

ភ្នំពេញ៖តុលាការភ្នំពេញកាលពីល្ងាចថ្ងៃទី២៨ ខែឧសភាបានឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារប ពីបទប្រើកាំបិតចុងស្រួចចាក់សម្លាប់មន្ត្រីនគរបាលម្នាក់នៅបុរីកីឡាជិត១ឆ្នាំមុន។  ករណីជនសង្ស័យបានប្រព្រឹត្ត នៅ​ភូមិទ្រុងមាន់​ សង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ​ កាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២កន្លងទៅ។លុះដល់រសៀលថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៣ត្រូវកម្លាំងនគរបាលក្រសួងមហាផ្ទៃស្រាវជ្រាវទើបចាប់ជនសង្ស័យបាន។នៅថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៣ កម្លាំងបានបញ្ជូនជនដៃដល់ទៅតុលាការដើម្បីចាត់ការតាមច្បាប់។ សមត្ថកិច្ចបានឱ្យដឹងដោយរំលឹកថា កាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២ ជនល្មើសឈ្មោះ សាន ចាន់គឹមហុង អាយុ២២ឆ្នាំបានប្រើកាំបិតចុងស្រួចចាក់សម្លាប់មន្ត្រីនគរបាលម្នាក់ឈ្មោះ យឺន សំណាង ហៅសំណាង អាយុ ៥៦ឆ្នាំ។ ក្រោយប្រព្រឹត្តអំពើឃាតកម្មរួច ជនដៃដល់បានរត់គេចខ្លួនបាត់។ក្រោយមកកម្លាំងក្រសួងមហាផ្ទៃបានស្រាវជ្រាវចាប់ជនសង្ស័យឈ្មោះ សាន ចាន់គឹមហុង ពីបទឃាតកម្មតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៤៨៧“ក១”.ដ.ច.ន ចុះថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២របស់ចៅក្រុមស៊ើបសួរតុលាការភ្នំពេញ។បច្ចុប្បនតុលាការបានឃុំខ្លួនជនសង្ស័យរូបនេះដាក់ពន្ធនាគារបណ្តោះអាសន្នរង់ចាំបើកសវនាការពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *